បច្ចេកវិទ្យា៖ ប្រិយមិត្តគ្រាន់តែឮឈ្មោះក្រុមហ៊ុន Nokia នរណាៗក៏ស្គាល់ ជាពិសេស ម៉ូឌែល Nokia 1280 កំពូលទូរស័ព្ទដែលធុន និងកាន់ថ្មបានយូរ សម្លេងឮច្បាស់ ដែលប្រជាជនកម្ពុជាយើងនិយមហៅថា (អ៊ិនចុចពិល) ។ ក្រុមហ៊ុន Nokia ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៦៥ ដោយស្ថាបនិកល្បីឈ្នោះបីរូប គឺលោក Fredrik Idestam, Leo Mechelin និង លោក Eduard Polón។

ក្រោមការដឹកនាំនៃយុទ្ធសាស្រ្តទីផ្សារដ៏ខ្លាំងក្លា និងឆ្លាតវៃពីក្រុមហ៊ុនបច្ចេកវិទ្យា HMD Global គេសង្កេតឃើញថាម៉ាកយីហោនេះចាប់ផ្តើមងើបល្បីឡើងវិញនៅលើទីផ្សារហើយ។ យុទ្ធសាស្រ្តដែលក្រុមហ៊ុន HMD Global ប្រើប្រាស់គឺការបញ្ចេញនូវស្មាតហ្វូនដែលមានតម្លៃសមរម្យជាមួយនឹងសមត្ថភាពប្រើប្រាស់ដែលអាចទទួលយកបានពីសំណាក់អតិថិជនជាច្រើននៅជុំវិញពិភពលោក។
.jpeg?1543383876)
ស្មាតហ្វូន Nokia 2.1 ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Nokia បានបង្ហាញវត្តមានចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ ក្នុងតំលៃ 115 ដុល្លា ជាមួយនឹងប្រូម៉ូសិន ថែមជូនបន្ទះការពារអេក្រង់ ហើយនឹងកាបូបក្រវ៉ាត់ចង្កេះ ដ៏ស្រស់ស្អាតមួយ រួមនឹងស៊ីមកាត Cellcard ដែលមាន Free អ៊ីនធើណែតទំហំ 10GB/ខែ សម្រាប់រយៈពេលពេញមួយឆ្នាំ។
.jpg?1543383882)
យោងតាមក្រុមហ៊ុន Nokia បានអោយដឹងថា ម៉ូដែល Nokia 2.1 គឺជាប្រភេទ Android Oreo Go Edition ដែលបានបំពាក់នូអេក្រង់ទំហំ 5.5" IPS ជាមួយនឹងកម្រិតសមាមាត្រ 16:9 aspect ratio និងកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1280 x 720 ប្រើប្រាស់នូវ Speakers ភ្លោះ លឺពិរោះរងំរណ្តំចិត្ត។ វាប្រើប្រាស់បន្ទះឈីប Snapdragon 425, មាន CPU ចំនួន 4 គ្រាប់ អាចរត់ក្នុងល្បឿន 1.4GHz ប្រភេទ Cortex-A53 និងប្រើ GPU Adreno 308។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 8MP ភ្ជាប់ជាមួយនឹងមុខងារ HDR Mode ដែលអាចធ្វើឱ្យពណ៌ដែលថតនេះធម្មជាតិពិតៗ និងច្បាស់ស្រស់ស្អាតទាក់ភ្នែកតែម្តង និងកាមេរ៉ាខាងមុខទំហំ 5MP សម្រាប់ថត Selfie ថតបានស្រស់ស្អាតផងដែរ។ ។ ស្មាតហ្វួននេះ មានអង្គផ្ទុកទិន្នន័យ ទំហំ 8GB ជាមួយរ៉េមទំហំ 1GB ប៉ុណ្ណោះ ប៉ុន្តែអ្នកអាចបន្ថែមនូវម៉េមូរីខាងក្រៅ microSD បានទំហំដល់ទៅ 128GB សម្រាប់ការផ្ទុកកម្មវិធី ឯកសារ រូបភាព វីដេអូ និងជាច្រើនទៀត។ ថាមពលថ្ម 4000mAh អាចប្រើប្រាស់បាន២ ថ្ងៃដោយគ្មានបញ្ហា ជាមួយការលេងហ្គេម ស្តាប់ចម្រៀង នឹងទស្សនាវីដេអូបានយ៉ាងសប្បាយរីករាយ។
.png?1543383891)
សរុបសេចក្តីមកស្មាតហ្វូន Nokia 2.1 រចនាមក មានភាពទាក់ទាញមែនទែនសំរាប់មនុស្សគ្រប់វ័យ ហើយយើងសង្ឃឹមថា បងប្អូនប្រិយមិត្តក្នុងបណ្តាញសង្គមទាំងអស់មេត្តាគាំទ្របន្តទៀត និងប្រើប្រាស់នូវស្មាតហ្វូនស៊េរីថ្មីមួយម៉ូឌែលនេះ ទាំងរចនាបថ រូបរាង អមមក ជាមួយនឹងកញ្ចប់តម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ទូទៅផងដែរ។
ទស្សនាវីដេអូខាងក្រោម៖