ទឹកប្រាក់ប្រហែលជា 78.000 ដុល្លារ ត្រូវបានជនឆបោកក្នុងការវិនិយោគ Bitcoin
-

សិង្ហបុរី: ប៉ូលីសបាននិយាយ កាលពីថ្ងៃពុធ ទី៥ ធ្នូ ឆ្នាំ ២០១៨​ នេះថាជនរងគ្រោះចំនួនប្រាំពីរនាក់ត្រូវបាន ជនបោកបញ្ឆោត​ទឹកប្រាក់ប្រហែល 78.000 ដុល្លារ ក្នុងការវិនិយោគ Bitcoin ក្នុងខែកញ្ញានិងខែវិច្ឆិកា។ អត្ថបទទាំងនោះបង្ហាញ​ពី​លក្ខណៈ​សម្បត្តិរបស់​ប្រជាជន​សិង្ហបុរីល្បីល្បាញដូចជាឧបនាយករដ្ឋមន្ត្រី Tharman Shanmugaratnam និងតារាសម្តែង Li Nanxing ជាដើម។

ការផ្សាយពាណិជ្ជកម្មក្លែងបន្លំបានបង្ហាញថាបុគ្គលដែលសន្មត់និង អះអាងទៅលើការវិនិយោគនៅក្នុង Bitcoin បានបង្កើតប្រាក់​ចំណេញដ៏ធំសម្រាប់ពួកគេការ​បង្ហាញពីការវិនិយោគដែលមានប្រាក់យ៉ាងច្រើន។ ការឆបោកនេះភាគច្រើន​តាមរយះ​ប្រព័ន្ឋអ៊ីធឺណេត​។ ជនរងគ្រោះដែលបានផ្តល់ពត៌មានលំអិតនៅលើគេហទំព័រនឹងទទួល​បានការហៅទូរស័ព្ទពី អ្នកតំណាង​ពីគម្រោង​ដែល​នឹង​ណែនាំពួកគេបង់ប្រាក់តាមកាតឥណទាន ព្រោះមានសុវត្តិភាពជាង។

អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត

ប្រភពពី: CNA