Google ផ្លាស់ទីដើម្បីទប់ស្កាត់ ភាពលំអៀងយេនឌ័រក្នុងការបកប្រែ
-

វ៉ាស៊ីនតោន: ក្រុមហ៊ុន Google បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ធ្នូ ឆ្នាំ២០១៨ នេះថាបានកែប្រែកម្មវិធីបកប្រែរបស់​ខ្លួនជាមួយនឹងគោល​ដៅកាត់បន្ថយភាព​លម្អៀងផ្នែកយេនឌ័រ។ ការផ្លាស់ប្តូរនេះបានកើតឡើងចំពេលមានការរិះគន់ដែល Google Translate ជារឿយៗ​ វាបន្ថែមអត្ថបទទៅជាភាសាផ្សេង។ លោក James Kuczmarski អ្នកគ្រប់គ្រងផលិតផលបាន​ថ្លែងនៅ​ក្នុងពេលថ្មីៗ នេះថា: ការប្រឹងប្រែងរបស់ Google ដើម្បីលើកកម្ពស់ភាព​យុត្តិធម៌និង​កាត់បន្ថយ​ភាព​លំអៀង​។


ឥឡូវអ្នកនឹងទទួលបានទាំងការបកស្រាយពី Google ៗសម្រាប់ការបកប្រែពីអង់គ្លេស ទៅជាបារាំងអ៊ីតាលីព័រទុយហ្គាល់​ឬអេស្ប៉ាញជាដើម។ ក្រុមហ៊ុន Google បាននិយាយថាខ្លួនកំពុងមានគម្រោងពង្រីកការបកប្រែជា​លំដាប់ទៅនឹងភាសាបន្ថែម​ហើយយើងកំពុងគិតអំពីវិធីដោះស្រាយយែនឌ័រមិនមែន​ជាគោលការណ៍នៅក្នុងការបកប្រែទោះ​បីជាវាមិនមែន​ជាផ្នែក​នៃការចាប់​ផ្ដើមដំបូងនេះក៏ដោយ ។

អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត

ប្រភពពី: CNA