គម្រោង “ទីក្រុងរំដួល”របស់ក្រុមហ៊ុន SRE Group ចាប់បើកការដ្ឋានជាផ្លូវការ
សីហា
-

នៅថ្ងៃទី២៦ខែធ្នូនេះ ក្រុមហ៊ុនSRE Group ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយរបស់ចិន បានប្រារព្ធពិធីបើកការដ្ឋាននិងពិធីសម្ភោធមជ្ឈមណ្ឌលលក់ គម្រោងទីក្រុងរំដួល(ROMDUOL CITY)ដែលជា គម្រោងអគារពាណិជ្ជកម្មនិងលំនៅដ្ឋានលំដាប់ខ្ពស់ដំបូងគេបំផុតដែលក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៍នៅក្នុងខណ្ឌសែនសុខ ដែលជាខណ្ឌដែលមានសក្តានុពលភាពអភិវឌ្ឍន៍បំផុតក្នុងរាជធានីភ្នំពេញ។

កសាងនាមប័ណ្ណរបស់ទីក្រុង

ប្រទេសកម្ពុជាគឺជាប្រទេសដ៏សំខាន់មួយនៅក្នុងគោលនយោបាយ “ខ្សែក្រវ៉ាត់មួយ វិថីមួយ” ហើយក៏ជាប្រទេសមួយដែលមានវប្បធម៌និងអរិយធម៌ដ៏ចំណាស់មួយផងដែរ។ ក្នុងនាមជាសមិទ្ធផលដំបូងសម្រាប់ក្រុមហ៊ុន SRE Group ក្នុងការឈានជើងចូលក្នុងប្រទេសកម្ពុជា ក៏ដូចជាចូលខ្លួនទៅក្នុងការអភិវឌ្ឍន៍វិស័យអចលទ្រព្យក្នុងប្រទេសកម្ពុជា ពិធីបើកការដ្ឋានគម្រោងទីក្រុងរំដួល(ROMDUOL CITY) នេះត្រូវបានប្រារព្ធធ្វើឡើងទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃមកសម្តែងធម្មទេសនា និងមានរបាំប្រពៃណីខ្មែរដើម្បីជាការជូនពរបួងសួងដល់គម្រោងថ្មីមួយនេះ។

នៅក្នុងពីធីបើកការដ្ឋាននេះដែរ ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានអញ្ជើញថ្លែងសុន្ទរកថាផងដែរ ដោយឯកឧត្តម បានលើកឡើងថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ហើយនៅក្នុងឱកាស“ខួបអនុស្សាវរីយ៍លើកទី ៦០ នៃ ការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន” ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ គម្រោងទីក្រុងរំដួលដែលក្រុមហ៊ុនSRE Group បាននិងកំពុងអភិវឌ្ឍជាលើកដំបូងនៅក្នុងរាជធានីភ្នំពេញនេះ នឹងក្លាយទៅជាគម្រោងមួយដែលជួយរឹតបន្តឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មឈ្នះៗរបស់ភាគីទាំងពីរអោយកាន់តែរឹងមាំថែមទៀត។

ទីក្រុងភ្នំពេញគឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍និងជាមជ្ឈមណ្ឌលនៃចរាចរណ៍ដឹកជញ្ជូនទូទាំងប្រទេស ហើយវាគឺជាក៏ជាទីក្រុងមួយដែលត្រូវបានធនាគារពិភពលោកវាយតម្លៃថាជា ទីក្រុងដែលរីកចម្រើនលឿនបំផុតក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន និងជាទីក្រុងអភិវឌ្ឍន៍លឿនបំផុតលំដាប់ទីបួននៅទូទាំងសកលលោក។

ឯកឧត្តម ឃួងស្រេង ក៏បានលើកឡើងផងដែរថា រាជធានីភ្នំពេញកំពុងស្ថិតនៅក្នុងដំណាក់កាល អភិវឌ្ឍយ៉ាងឆាប់រហ័សថ្មីមួយ ហើយខណ្ឌសែនសុខដែលគម្រោងទីក្រុងរំដួលស្ថិតនៅនេះទៀតសោតគឺជាមជ្ឈមណ្ឌល វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ និងសុខាភិបាលនៃរាជធានីភ្នំពេញ ហើយក៏ជាតំបន់អភិវឌ្ឍស្នូលសម្រាប់ទីក្រុងភ្នំពេញនាពេលអនាគតផងដែរ។ ឯកឧត្តម រំពឹងទុកថា គម្រោងទីក្រុងរំដួលដែលក្រុមហ៊ុន SRE Group ខិតខំរៀបចំផែនការនិងកសាងដោយយកចិត្តទុកដាក់បំផុតនេះអាចលើកកម្ពស់ដល់កម្រិតស្ថាបត្យកម្មទីក្រុងនិងមុខមាត់របស់រាជធានីភ្នំពេញ និងនាំមូលនូវថាមពលថ្មីៗបន្ថែមដល់ការអភិវឌ្ឍន៍ទីក្រុង និងក្លាយ

បំពេញតម្រូវការក្នុងការលើកកម្ពស់កម្រិតលំនៅដ្ឋាន

បើនិយាយចំពោះក្រុមហ៊ុន SRE Group វិញ គម្រោងទីក្រុងរំដួលនេះក៏មានអត្ថន័យជ្រាលជ្រៅខ្លាំងដែរចំពោះក្រុមហ៊ុន។ ឆ្លងកាត់ការអភិវឌ្ឍន៍អស់កាលជាង២០ឆ្នាំមកនេះ ក្រុមហ៊ុន SRE Group បានប្រកាន់ខ្ជាប់នូវគោលគំនិត “ហិរញ្ញវត្ថុ+ផលិតកម្ម+អចលនទ្រព្យ” ជាគោលគំំនិតរួមគ្នាក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុន ដោយបានផ្តោតសំខាន់លើផ្នែកពីរសំខាន់ៗជាយុទ្ធសាស្ត្រគឺ ការអភិវឌ្ឍន៍អចលនទ្រព្យ និងការវិនិយោគអចលនទ្រព្យ។ក្រុមហ៊ុនបាននិងកំពុងខិតខំប្រឹងប្រែងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីក្រុងអន្តរជាតិសំខាន់ៗនៅទូទាំងសកលលោកដូចជា ទីក្រុងឡុងដ៍ ទីក្រុងសានហ្វ្រង់ស៊ីស្កូ ទីក្រុងស៊ីដនី ទីក្រុងហុងកុង ទីក្រុងប៉េកាំង និងសៀងហៃជាដើម ដោយក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ចម្រុះបានជាច្រើនគម្រោងរួចមកហើយ។

នៅក្នុងពេលថ្លែងសុន្ទរកថា លោក LIU FENG អគ្គនាយកក្រុមហ៊ុន SRE Groupបានមានប្រសាសន៍ថា ក្រុមហ៊ុនតែងតែខិតខំប្រឹងប្រែងអនុវត្តតាមទិសដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិន ដើម្បីសម្រេចអោយបាននូវការអភិវឌ្ឍន៍អាជីវកម្មទូទាំងសកលោករបស់ក្រុមហ៊ុន ហើយការចូលមកវិនិយោគក្នុងប្រទេសកម្ពុជាលើកនេះ ក៏ជាការឆ្លើយតបយ៉ាងសកម្មចំពោះគោលនយោបាយជាយុទ្ធសាស្ត្រ “ខ្សែក្រវ៉ាត់មួយ វិថីមួយ” របស់រដ្ឋាភិបាលចិនផងដែរ។ ទន្ទឹមនឹងនោះដែរ សក្តានុពលភាពអភិវឌ្ឍន៍នៃទីផ្សារអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ និងអនានគតអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាដែលជាប្រទេសសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ជាមូលហេតុដែលទាក់ទាញក្រុមហ៊ុន SRE Groupមកធ្វើការវិនិយោគនៅទីនេះដែរ។


ខណ្ឌសែនសុខដែលគម្រោងទីក្រុងរំដួលនេះស្ថិតនៅ មានទីតាំងនៅចន្លោះ ចំណុចកណ្តាលក្រុងភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសនិងសួនឧស្សាហកម្មធំជាងគេនៅក្នុងប្រទេសកម្ពុជា ហេតុនេះវាស្ថិតនៅចំទីតាំងអភិវឌ្ឍបំផុតក្នុងទីក្រុង ដោយមិនត្រឹមតែប្រមូលផ្តុំនូវធនធានអប់រំ សុខាភិបាល ពាណិជ្ជកម្មនិងចរាចរណ៍ល្អបំផុតប៉ុណ្ណោះទេ វាថែមទាំងផ្ទុកនូវតម្រូវការលើកកម្ពស់កម្រិតលំនៅដ្ឋានដែលងាយស្រួលនឹងកើតមានឡើងជាទីបំផុត។


ប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែសេដ្ឋកិច្ចរាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នាំអោយប្រជាជនជីវភាពមធ្យមមានការកើនឡើងជាលំដាប់ ហើយក៏បានទាក់ទាញធនធានមនុស្សចំណានៗពីបរទេសអោយមកអភិវឌ្ឍនិងស្នាក់នៅក្នុងទីក្រុងភ្នំពេញបានយ៉ាងច្រើនផងដែរ។ លោក LIU FENG បានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនSRE Group មកវិនិយោគនៅទីនេះគឺដើម្បីបំពេញតម្រូវការលំនៅដ្ឋានគុណភាពខ្ពស់ ដោយគ្រោងនឹងកសាងគម្រោងទីក្រុងរំដួលអោយក្លាយជា សមិទ្ធផលមួយដែលប្រមូលផ្តុំនូវធនធានអភិវឌ្ឍន៍និងបទពិសោធ ក្នុងការអភិវឌ្ឍន៍ ប្រតិបត្តិការ និងផលិតកម្ម របស់ក្រុមហ៊ុននៅទូទាំងសកលលោក ដើម្បីបំពេញនូវចន្លោះប្រហោងនៃគម្រោងអចនលទ្រព្យលំដាប់ខ្ពស់នៅទីក្រុងភ្នំពេញ។


ចាប់ផ្តើមសម័យកាលរស់នៅបែបទីក្រុងភ្នំពេញ2.0


គម្រោងទីក្រុងរំដួលត្រូវបានកំណត់ជា “សហគមន៍រស់នៅបែបអេកូឡូស៊ីអន្តរជាតិមួយ” ហើយគម្រោងនេះនឹងត្រូវសាងសង់លើផ្ទៃដី16327ម៉ែត្រការ៉េ ដោយសាងសង់លំនៅដ្ឋានលំដាប់ខ្ពស់ចំនួន៤អគារ ផ្សារទំនើបនិងចំណតរថយន្តចំនួន២ជាន់នៅខាងក្រោម។


បើនិយាយចំពោះទីក្រុងភ្នំពេញ ការរស់នៅបែបទីក្រុងភ្នំពេញ2.0ដែលនឹងត្រូវចាប់ផ្តើមដោយគម្រោងទីក្រុងរំដួលនេះ គឺជាបដិវត្តមួយដែលប្រែក្លាយទ្រឹស្តីទៅជាការសាងសង់ពិតៗ៖ តាមរយៈផែនការសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចម្រុះសម្បូរបែប ធ្វើអោយសំណង់អគារដែលដើមឡើយគ្រាន់តែជាទីកន្លែងស្នាក់នៅ បានប្រែខ្លួនក្លាយទៅជា ទីកន្លែងដែលរួមបញ្ចូលនូវធាតុជាច្រើនផ្សេងៗគ្នា ដូចជា រស់នៅ ថែទាំសុខភាព អេកូឡូស៊ី សម្រាកលំហែ ពាណិជ្ជកម្មជាដើម ដែលវាគឺជាច្រកចេញចូលតែមួយដែលអាចបំពេញតម្រូវការរស់នៅ កំសាន្ត ទិញទំនិញ សម្រាកទេសចរណ៍ និងទំនាក់ទំនងសង្គមអន្តរជាតិរបស់ក្រុមធនធានមនុស្សលំដាប់ខ្ពស់បាន។


អ្វីដែលកាន់តែពិសេសនោះគឺ គម្រោងទីក្រុងរំដួលនេះបាននាំចូលមកនូវ ទ្រឹស្តីរចនាModern Tropicalឈានមុនគេរបស់ក្រុមហ៊ុនសំណង់និងរចនាស័ងវ៉ាន់សិង្ហបុរី ហើយគម្រោងនេះត្រូវបានរចនាដោយស្ថាបត្យករដ៏ល្បីល្បាញ លោក Matthew Hon ដោយរចនាកសាងនូវគំរូអគារទីក្រុងដែលច្របាច់បញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងធាតុវប្បធម៌ក្នុងស្រុកជាមួយនឹងបទពិសោធល្អឥតខ្ចោះលំដាប់អន្តរជាតិ។


យោងតាមការណែនាំពីលោក Matthew Honបានអោយដឹងថា គម្រោងទីក្រុងរំដួលនេះបង្កប់នូវទ្រឹស្តីសហគមន៍រស់នៅបែបសួនឧទ្យានបៃតងដ៏ធំនិងកម្រមួយនៅក្នុងទីក្រុងភ្នំពេញ ដោយវាត្រូវបានរចនាអោយមាន សួនអេកូឡូស៊ីបែបអាស៊ីបូព៌ា ច្របាច់បញ្ចូលគ្នាយ៉ាងល្អនូវទេសភាពដើមត្នោតនិងទឹកថ្លាឆ្វេង បង្កើតបានជាសួនឧទ្យានអេកូឡូស៊ីដ៏ស្រស់សោភា។ នៅក្នុងសួនឧទ្យាននេះ មានកសាងននូវ កុមារដ្ឋាន តំបន់លេងទឹកសម្រាប់កុមារ អាងហែលទឹកខាងក្រៅ មជ្ឈមណ្ឌលស្ប៉ា សួនហាត់ប្រាណក្នុងទឹក តំបន់កម្មវិធីសម្រាកកម្សាន្តខាងក្រៅ ស្ថានីយ៍ពហុបំណង មជ្ឈមណ្ឌលអាហារនិងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្សេងៗទៀត ដើម្បីបំពេញតម្រូវការរស់នៅរបស់អ្នករស់នៅគ្រប់វ័យ បង្កើតជារបៀបរស់នៅបែងភ្នំពេញមួយនៅក្នុងបរិយាកាសធម្មជាតិអេកូឡូស៊ី សម្រាប់ធនធានមនុស្សកំពូលៗទូទាំងសកលលោក។