លោកកូនតរិច្ឆាន មកពីផឹកវិញ សុំលុយម្ដាយទិញទូរស័ព្ទ ម្ដាយមិនឲ្យវាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះខ្ទេចខ្ទី គ្មានសល់
-

កណ្តាលៈ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច ភូមិ​ពាម​រាំង​ក្រោម ឃុំ​ពាម​រាំង ស្រុក​លើកដែក ខេត្តកណ្តាល។ មានករណីហឹង្សាមួយ ដោយលោកកូនជើងល្អ ក្រោយពេល​ដើរលេង​ស៊ីផឹក​ស្រវឹង បាន​ត្រឡប់មក​ដល់ផ្ទះ​វិញ ក៏​សុំ​លុយ​ម្តាយ ដើម្បី​យកទៅ​ទិញ​ទូរស័ព្ទ​ប្រើ​នឹង​គេ តែ​ម្តាយ​មិន​ព្រមអោយ ក៏​កើត​ហិង្សា វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេច​អស់ ឃើញ​ដូច្នោះ​ម្តាយ ក៏បាន​មកប្តឹង​សមត្ថកិច្ច ដើម្បី​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យតែម្តង។

ជនរងគ្រោះ ឈ្មោះ សរ នឿន ភេទ​ស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​ម្តាយបង្កើតរ​បស់ជនស​ង្ស័​យ។ ចំណែក​ជនសង្ស័យ​ជា​កូន​ឈ្មោះ ហង់ សុទ្ធា ភេទ​ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត មានទីលំនៅៗ ជាមួយ​ម្តាយបង្កើត នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង ហើយ​សុំ​លុយ​ម្តាយ ដើម្បី​ទិញ​ទូរស័ព្ទ​ប្រើ ប៉ុន្តែ​ម្តាយ​មិន​ព្រមអោយ​ខ្លួន ក៏​ខឹង​រួច​បានធ្វើការ​វាយ​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​របស់រប​រ​សំភារៈ ក្នុងផ្ទះ​ខ្ទេចខ្ទី​អស់។ 

ភ្លាមនោះ​ម្តាយ​របស់​ជនសង្ស័យ ក៏បាន​ប្តឹង​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល​ឃុំ​ពាម​រាំង​ឱ្យជួយ​អន្តរាគមន៍។ ពេលនោះ​កម្លាំង នគរបាល​ប៉ុស្តិ៍ ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ​ហង់ សុទ្ធា មកកាន់​ប៉ុស្តិ៍​រដ្ឋបាល ពាម​រាំង​ហើយ​បញ្ជូន​ជនសង្ស័យ មកកាន់​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕