ស្អីក៏មានដែរ! ដេក​លើ​ផ្ទះ​ជា​មួយគ្នា ​កូនស្រី​ត្រូវ​គេ​រំលោភ​២​ដង ក្នុងមួយយប់ ម្តាយអត់មានដឹងអីតិច
-

កំពង់ស្ពឺៈ កាលពី​វេលា​ម៉ោង​២២ៈ៣០​នាទី ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។ មានហេតុការណ៏ភ្ញាក់មួយ ដោយនារី​វ័យ​ជំទង់​ម្នាក់ អាយុ​១៧​ឆ្នាំ ត្រូវបានជន​ល្មោភកាម ដែល​ជា​ជាង​ទៅ​ធ្វើ​ផ្ទះ​អោយ​ម្តាយ​នាង មានឈ្មោះ ស៊ូ ហ៊ី អាយុ​៣៥​ឆ្នាំ មាន​ទៅ​លំនៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។ ចាប់​រំលោភ​សេពសន្ថវៈមួយ​យប់​ដល់​ចំនួន២​ដង ហើយអ្វី​ដែល​ជា​រឿង​នឹក​ស្មាន​មិន​ដល់ គឺ​ទាំង​ម្តាយនិង​កូន​ ដេក​នៅ​លើ​ផ្ទះ​តែ​មួយ គ្រាន់តែ​ក្នុងនិង​ក្រៅ​ប៉ុណ្ណោះ។

មន្ត្រី​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ បានអោយ​ដឹង​ថា ជនសង្ស័យគឺជា​ជាង​មក​ធ្វើ​ផ្ទះ​អោយ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ មុន​ពេល​កើតហេតុ ​ក្មេង​ស្រី​រង​គ្រោះ​ដេក​តាក​ខាង​មុខ តែ​ម្នាក់ឯង ដោយ​ម្តាយ​នាង​ដេក​នៅ​ខាងក្នុង​ផ្ទះ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ដោយ​ឃើញ​ឱកាសល្អ​ ខ្លួន​ក៏​លប​ទៅ​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​រង​គ្រោះ​រហូត​បាន​ស​ម្រេច​ក្នុង​១​យប់ គឺ​សម្រេច​ចំនួន​០២​ដង។ ខណៈ​ពេល​ដែល​នារី​រង​គ្រោះ​កំពុង​ដេក ហើយ​ម្ដាយ​ជន​រង​គ្រោះ​សម្រាន្ត​នៅ​ក្នុងផ្ទះ​ ពេល​ព្រឹក​ឡើងខ្លួន​ធ្វើ​ហាក់ដូចជា មិន​មានរឿង​អ្វី​កើតឡើង​ រហូត​ដល់​ពេល​ហូប​បាយ​ថ្ងៃត្រង់ ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង។

ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ថា ជនសង្ស័យ​មក​ធ្វើ​ផ្ទះ​អោយ​គាត់​ នៅ​យប់​ថ្ងៃ​កើតហេតុ​គាត់​សម្រាន្ត​នៅ​ក្នុងផ្ទះ​ដោយ​មិនដឹង​ថា កូន​ដែល​ដេក​នៅ​រាន​ខាង​មុខ​ ត្រូវ​ជាង​ចាប់រំលោភ​នោះ​ទេ រហូត​ដល់​ព្រឹក​ឡើង​ទើប​ដឹង​ការ​ពិត ក៏​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរ​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​បន្ត​នីតិវិធី ៕