វិបត្តិគ្រួសារ... ស្រ្ដីម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួន ព្រោះតែប្ដីមានស្រីលួចលាក់ វ៉ៃប្រពន្ធស្ទើររាល់ថ្ងៃ
-

ភ្នំពេញៈ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយស្ត្រីម្នាក់ មានឈ្មោះ សេង គន្ធា អាយុ៤២ឆ្នាំ ស្នាក់នៅម្តំបុរីកីឡា បានព្យាយាមប៉៉ងលោតទឹកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើនាំគ្នារត់មកជួយឃាត់។ 

តាមការរៀបរាប់ពីស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនបានឲ្យដឹងថា ពេលប្ដីរបស់គាត់មានប្រពន្ធចុងរួចមក ពេលមកលេងផ្ទះម្ដងៗ គាត់និយាយអីតិចតួចមិនបាន តែងតែវាយធ្វើបាបមិនលស់ឡើយ ដោយពិបាកចិត្តគិតអ្វីលែងយល់ ទើបយប់ថ្ងៃកើតហេតុ គាត់កបានជិះកង់បីចេញពីផ្ទះសំដៅមកលោតទឹកលើស្ពានជ្រោយចង្វាដើម្បីបញ្ចប់ជីវិត តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញ ក៏បាននិយាយថាកុំធ្វើអញ្ចឹងអី ជីវិតមនុស្សម្នាក់ៗមានតំលៃណាស់ អាណិតកូនកុំធ្វើបែបនេះ។ បន្ទាប់ពីកើតហេតុមួយសន្ទុះក្រោយមកឃើញ កូនប្រសារនិងកូនបង្កើត បានមកដល់ឌុបរូបគាត់ទៅផ្ទះវិញ ៕