ញញឹមស្រស់ណាស់ ខ្ទេះរថយន្ដប៉ុណ្ណឹងហើយ... រថយន្តក្រុងហ៊ីយ៉ាន់ដាយ បើកបរខ្វះការប្រុងប្រយ័ត្ន បានប្រលះគូទរថយន្តឡិចស៊ីស RX៣៣០ ពេញទំហឹង បណ្ដាលឲ្យរងរបួលស្រាល៤នាក់
-

កំពង់ធំៈ កាលពីវេលាម៉ោង១៣ៈ១០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ មានករណីគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយ រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខសៀមរាប 3A.2192 (ដឹកអ្នកដំណើរ) បើកបរដោយឈ្មោះ ជា.សាឌី ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិគោកធ្លក ឃុំកន្តែក ស្រុកបាគងខេត្តសៀមរាប។ បានប្រលះគូទរថយន្តម៉ាកឡិចស៊ីស ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 2AJ.0288 បើកបរដោយឈ្មោះ លឹម.ឡាក់ ភេទប្រុស អាយុ៣៤ឆ្នាំ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពេញទំហឹងបណ្ដាលឲ្យអ្នករួមដំណើរ០៤នាក់ ជាក្រុមគ្រួសារ(របួសស្រាល) ។

មូលហេតុបង្កឡើងដោយ អ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទៅបុកគូទរថយន្តឡិចសុីស ដែលកំពុងបន្ថយល្បឿន ពេលឃើញសត្វគោកំពុងឆ្លងកាត់ផ្លូវថ្នល់ ៕