អ្នកណាខុស អ្នកណាត្រូវ? ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ រត់លេងមិនប្រយ័ត្ន ត្រូវរថយន្ដថយក្រោយកិនស្លាប់ភ្លាមៗនិងកន្លែង
តាកែវៈ កាលពីវេលាម៉ោង១១ៈ៣០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នៅភូមិថ្មី សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ មានហេតុការណ៏ដ៏រន្ធត់មួយ នេះបើតាមលោកអធិការនគរបាលក្រុងដូនកែវ លោក ឆាយ សាវុធ បានប្រាប់អោយដឹងថា ម្ចាស់រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ស្លែ រត់គេចខ្លួនបាត់។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ វន្ឍនៈ មួយគង អាយុ៣ឆ្នាំ មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ ឪពុក មានឈ្មោះ វឌ្ឍនៈ អាយុ៣០ឆ្នាំ មុខរបរទិញលក់មាន់ និងម្តាយមានឈ្មោះ មួយ គា អាយុ២៧ឆ្នាំ។

មុនពេលកើតហេតុ ដំបូងរថយន្តបានបើកចូលដីឡូដើម្បីយកឥវ៉ាន់ បន្ទាប់ពីលើឥវ៉ាន់ដាក់លើរថយន្តហើយ ក៏រយ៉ែថយក្រោយ ស្រាប់តែមានក្មេងរត់ចេញពីរក្នុងផ្ទះ ហើយបានដួលចូលកង់រថយន្តពីរខាងក្រោយរួចត្រូវបានរថយន្តគិនស្លាប់ភ្លាមៗតែម្ដង។ សពក្មេងស្រី ត្រូវបានប្រគល់ជូនគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។