ឃើញទីតាំង ផលិតអំបិលអ៊ីយូ៉តហើយចង់ក្អួត បើកលក់រាប់ឆ្នាំ អាជ្ញាធរទើបរកឃើញថាគ្មានច្បាប់
-

ភ្នំពេញៈ នៅថ្ងៃទី​៤ ខែ​ម​ករា ឆ្នាំ​២០១​​​​​​​​​​​​​​​៩ មន្ត្រី​សាខា​កាំ​​​​​​​​កុងត្រូល​ផែ​​​​​​​​​​​​​​​​​​​​ស្ងួត​ចុង​​​​​​​​​​​​​​​​​​ទី​ភ្នំពេញ និង​សា​​​​​​​​​​​​ខា​កាំកុ​​​​​​​​​​​ងត្រូល​រា​​​​​​​​​​​ជធា​​​​​​​​​​​​​​​​​​​​​​​​នី​ភ្នំពេញ ដោយ​មាន​ការ​​​​​​​​​​​​​​​​​​​​​ចូលរួម​ពី​មន្ត្រី​មន្ទីរពិ​​​​​​​​​​សោធន៍ លោ​​​​​​​​​​ក​អភិបាលរ​​​​​​​​​​​​​​​​​​​ង​ខណ្ឌ​ព្រែក​ព្នៅ​​​​​​​​​​​​​​ មន្ត្រី​មន្ទីរ​ឧ​​​​​​​​​​​​​​​​​​​ស្សាហកម្ម និង​​​​​​​​​​​​​​​​​​​​​​​​​​​​​សិប្បកម្ម មន្ទីរ​ពាណិជ្ជកម្ម រាជ​​​​​​​​​​​​​ធានី​ភ្នំពេញ បាន​ចុះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិនិត្យ​សិប្បកម្ម ផលិត​​​​​​​​​​​​​អំបិល​​​​​​​​​​​​​​​​​​​​​​អ៊ីយ៉ូត ចំនួន​​​​​២ទីតាំងៈ

១/ សិប្បកម្ម​ផលិ​ត​អំបិល​​​​​​​​​​​​អ៊ីយ៉ូត ស្ថិត​នៅ​ផ្សារ​លិច​​​​​​​​​​​​​​ សង្កាត់​ព្រែក​​​​​​​​​​​​​​​​​​​​​​​​​​​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ​​​​​​​​​​​រាជធានី​ភ្នំពេញ​ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ និង​ពិ​​​​​​​​សោធន៍​ឃើ​​​​​​​​​​​​​​​​​ញ​មាន​ អំបិលអ៊ីយ៉ូត​ម៉​​​​​​​​​​ត់​មាន​ជា​​​​​​​​​​​​​​​តិ​អ៊ីយ៉ូត ៩០ ​​​​​​​​​​​​​PPM (​លើស​​​​​​​​​​​​​​​​​​អ៊ីយ៉ូត​) អំបិល​គ្រោះ​គ្មាន​ជាតិ​អ៊ីយ៉ូត​។ ​ក្រោយ​ពី​ការត្រួត​ពិនិត្យ​​ឃើញថា​​​ សិប្បកម្ម​នេះ​​​​​​​​​​​​​​​​​​​ពុំមាន​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្បាប់​ត្រឹមត្រូវ និង​​​​​​​​​​គ្មាន​អ​​​​​​​​​​​​​​​​​​​​​នាម័យ​​ត្រូវបាន​គណៈ​មន្ត្រី​ជំនាញ​​​​​​​​​​​​​​ សម្រេច​ឱ្យ​ផ្អាក​ដំ​​​​​​​​​ណើរការ​ជា​​​​​​​​​​​​​​​​​​​​​​​​​បណ្តោះ​អាសន្ន និង​ឱ្យ​ម្ចាស់​​​​​​​​​​​​​​​​សិប្បកម្ម បំពេញ​​​​​​​​​​​បែបប​​​​​​​​​​​​​​​​​​​​​​​​​​​​​ទ​ស្នើ​សុំ​ច្បាប់ អនុញ្ញាត និង​រៀបចំ​​​​​​​​​​សង្វាក់​ផលិ​​​​​​​​​​​​តកម្ម ឱ្យមាន​អនា​​​​​​​​​​​​​​​​​​​ម័យ​ឱ្យបា​​​​ន​ល្អ​។​

២/. សិប្បកម្ម​ផលិត​​​​​​​អំបិល​អ៊ីយ៉ូត ស្ថិតនៅ​ផ្លូវ​ជា​​​​​​​​​តិ​លេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ​៥ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែ​​​​​​​​​​​​​​​​​​​ក​ព្នៅ រាជធា​​​​​​​​​​​នី​ភ្នំពេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​​​​​​​​​​​​​​​​​​​​​​ឃើញ​មាន​ អំបិលអ៊ីយ៉ូត​ម៉​​​​​​​​​ត់​មាន​ជា​​​​​​​​​​​​​​​តិ​អ៊ីយ៉ូត ២០ PPM (​ខ្វះ​ជា​​​​​​​​​​​​​​​​តិ​អ៊ីយ៉ូត​) អំ​​​​​​​​​​​​​​​​​​​​​បិល​គ្រោះ​មាន​ជាតិ​អ៊ីយ៉ូត ៧០ PPM (​លើស​អ៊ីយ៉ូត​) ​ក្រោយ​​​ពី​​​​​​​​​​​​​​​​ការត្រួតពិនិត្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​ឃើញ​ថា​សិប្បកម្ម​នេះ​​​​​​​​​​​​​​​​​​ មាន​ច្បា​​​​​​​​​​​​​​​​​​​​​​​​​​ប់​ត្រឹមត្រូវ ហើយ​បាន​ធ្វើ​ការណែនាំ ដល់​ម្ចាស់​​​​​​​​​​​​​​​​​​​​សិប្បកម្ម​ឱ្យ​ផលិត​ប្រកបដោ​​​​​​​​​យ​អនា​​​​​​​​​​​​​​​​​​​​ម័យ និង​ឱ្យ​ដំណើរ​​​​​​​​​​​​​​​​​ការ​ធម្មតា ព្រម​​​​​​​​​​​​​​​​​​​​​​​​​​​ទាំង​យក​គំរូ​មួយ​ចំនួន​បញ្ជូន ទៅ​មន្ទីរពិសោ​​​​​​​​​​​​​​ធន៍ នៃ​អគ្គនា​​​​​​​​​​​​​យកដ្ឋាន​កាំ​​​​​​​​​​កុងត្រូល​៕​