លោកខេស៊ី ឃីង (Casey King) អាយុ៣៤ឆ្នាំម្នាក់ មានទម្ងន់៣២០គីឡូក្រាម បានលាតត្រដាង ពីរឿងរបស់គាត់ថា គាត់គ្មានការងារធ្វើទេ និងរស់នៅជាមួយឪពុកឈ្មោះ ដាន់នី ដែលនៅចាំមើលថែខ្លួនទាំងយប់ទាំងថ្ងៃ។ គាត់ចំណាយពេលពេញមួយថ្ងៃទទួលអាហារមិនល្អដល់សុខភាព និងលេងវីដេអូហ្គេម ទាំងស្រាតននលគក ដោយសារភាពថា គាត់ប្រហែលជានឹងស៊ីចំណី រហូតដល់ស្លាប់ខ្លួន។

រូបភាពនេះ ត្រូវបានចែករំលែកសាច់រឿងរបស់គាត់នៅក្នុងកម្មវិធី Family by the Ton រដូវកាលថ្មីរបស់ទូរទស្សន៍ TLC ដែលផ្សាយតែអំពីគ្រួសារណា ដែលចង់ស្រកទម្ងន់ជាខ្លាំង។ គាត់បានប្រាប់កម្មវិធីនេះថា “ខ្ញុំគ្រាន់តែញ៉ាំអាហាររហូតដល់ខ្ញុំស្លាប់។ ថ្ងៃធម្មតារបស់ខ្ញុំគឺត្រូវភ្ញាក់ឡើងនៅម៉ោង១២ រកមើលអ្វីដែលខ្ញុំត្រូវញ៉ាំភ្លាមៗ បន្ទាប់មកមើលទូរទស្សន៍ លេងវីដេអូហ្គេម រួចដេកវិញ។ មិនសូវមានសកម្មភាពអីច្រើនទេ”។ខេស៊ីមិនគ្រាន់តែលេងវីដេអូហ្គេមពេញមួយថ្ងៃប៉ុណ្ណោះទេ ថែមទាំងស្រាតពេញមួយថ្ងៃទៀតផង ដោយសារគ្មានសម្លៀកបំពាក់ណាមួយត្រូវនឹងគាត់។

គាត់បានបកស្រាយថា “វាក្តៅខ្លាំងណាស់នៅរដ្ឋចចចា ហើយខោអាវរបស់ខ្ញុំខ្សត់ណាស់ តឹងណាស់ ដូច្នេះខ្ញុំគ្រាន់តែអង្គុយនៅទីនោះទាំងស្រាតដោយសេរីតាមដែលអាចធ្វើបាន និងគ្មាននរណាម្នាក់រំខានខ្ញុំទេ ព្រោះទ្វារបិទជិត”។ហ្គេមគឺជាសហគមន៍ដ៏មានសុវត្ថិភាពមួយសម្រាប់គាត់ ព្រោះវាអនុញ្ញាតឱ្យគាត់គេចពីជីវិតរស់នៅសព្វថ្ងៃ។
គាត់និយាយថា “ខ្ញុំទទួលយកពិភពប្រឌិតទាំងអស់នោះនិងពិភពហ្គេម ដែលខ្ញុំកំពុងរស់នៅ។ គ្មាននណាម្នាក់ឃើញខ្ញុំទេ។ នោះគឺជាពិភពខាងក្រៅរបស់ខ្ញុំ។ នោះជាពិភពលោករបស់ខ្ញុំ ដែលខ្ញុំអាចក្លាយជាខេស៊ីដែលខ្ញុំចង់បាន និងគ្មាននរណាម្នាក់ វាយតម្លៃពីទម្ងន់របស់ខ្ញុំ” ៕





