ទាយម្រាមដៃរបស់អ្នក ដឹងពីចរិតលក្ខណៈរបស់មនុស្សបែបណា
ប្រវែងម្រាមដៃរបស់យើងត្រូវបានគេបែកចែកជា៣ប្រភេទ ហើយប្រភេទនីមួយៗអាចប្រាប់ពីចរិតលក្ខណៈរបស់លោកអ្នកបាន ដូចខាងក្រោមនេះ ៖
១/ ម្រាមដៃចង្អុលខ្លីជាងម្រាមដៃនាង៖ ជាមនុស្សដែលមានភាពទាក់ទាញ និងមានមន្តស្នេហ៏ មានជំនាញក្នុងការទំនាក់ទំនងល្អ ជាមនុស្សចូលចិត្តធ្វើការប្រថុយប្រថាន និងអាចសម្របខ្លួនជាមួយនឹងសង្គមខាងក្រៅបានយ៉ាងល្អ។

២/ ម្រាមដៃចង្អុលវែងជាងម្រាមដៃនាង៖ ជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង មិនលោភលន់និងឆាប់មានអារម្មណ៍ថាគ្រប់គ្រាន់ចំពោះអ្វីដែលខ្លួនមាន និងជាមនុស្សដែលមានលក្ខណៈជាអ្នកដឹកនាំតាំងពីកំណើត។

៣/ ម្រាមដៃចង្អុលស្នើគ្នាជាមួយនឹងម្រាមដៃនាង៖ ជាមនុស្សស្មោះត្រង់ ស្រលាញ់សន្តិភាព មិនចូលចិត្តមានបញ្ហា ឬជំលោះជាមួយអ្នកដទៃព្រោះតែផលប្រយោជន៍តិចតួចនោះទេ ជាទូទៅមនុស្សប្រភេទនេះច្រើនរស់ឯករាជ្យដោយខ្លួនឯង មិនចូលចិត្តរញ៉េរញៃច្រើនជាមួយអ្នកដទៃនោះទេ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។