ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីប្រើកាំបិតភ្ជង់ប្លន់យកលុយ ពីអាជីករវេរលុយម្នាក់ នៅក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង១៨:១៥នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ មានហេតុការណ៏ដ៏រន្ធត់មួយ ដោយយុវជនម្នាក់ បានប្រើកាំបិតភ្ជង់ប្លន់យកលុយ ពីអាជីករវេរលុយម្នាក់ បានសម្រេច តែត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ ដេញតាមឃាត់ខ្លួនបាន នៅចំណុចភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

វត្ថុតាងដកហូតពីជនសង្ស័យរួមមានៈ ម៉ូតូសង់កូរ៉េ០១គ្រឿង. ដាវមួយ. ទូរសព្ទ័មួយគ្រឿង. និងលុយចំនួន ៦លាន៣០ម៉ឺនរៀល ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការតាមនិតិវិធីច្បាប់ ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។