ភ្នំពេញៈ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្សារពិភពថ្មីកំបូល ជ្រុងខាងជើង ភូមិត្រពាំងគល់ សង្កត់កន្ទោក ខណ្ឌពោធិសែនជ័យ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយស្រ្តីអាជីវករលក់មាសម្នាក់ ឡើងបើករថយន្តច្រឡំជាន់ហ្គា ហោះឡើងទៅបុកទូតូបលក់ដូរទូរស័ព្ទ បណ្តាលឲ្យបុរសជាអ្នកអនាម័យផ្សារម្នាក់រងរបួសធ្ងន់ បាក់ជើងសងខាង ទូរស័ព្ទមួយទូ ជាង១០០គ្រឿងរងខូចខាត បាក់បែកខ្ទេច។

តាមប្រភពនៅកន្លែងកើតហេតុ ភាគីច្រើនពួកគាត់ស្គាល់ស្រ្តីបើករថយន្តបង្ក សុទ្ធសឹងតែជាអ្នកលក់ដូរក្នុងផ្សារជាមួយគ្នា តែគាត់មិនហ៊ាននិយាយ ហើយមុនកើតហេតុ រថយន្តបង្ក ម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-4731 ចតនៅខាងមុខផ្សារ ស្រាប់នៅនៅវេលាម៉ោងខាងលើ ស្រ្តីជាម្ចាស់ គ្រាន់តែគេអះអាងថា ជាអាជីវករលក់មាស ក្នុងផ្សារនោះដែរ បានឡើងទៅបើក ក្នុងបំណង់រយ៊ែរថយក្រោយ តែច្រឡំដាក់លេខទៅមុខ ជាន់ហ្គា ទើបរថយន្តហោះឡើង ខឿនផ្សារ ស្លន់ បួងចង្កួតគេច រេទៅបុករះតូបលក់ទូរស័ព្ទ នៅខាងមុខ បែកបាក់ខ្ទេច ហើយទាញចង្កូតចុះ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1H-7416 និងបុកកិនបុរស ជាអ្នកអនាម័យផ្សារម្នាក់ កំពុងបោសសម្រាម បណ្តាលឲ្យបាក់ជើងសងខាង ទូរស័ព្ទមួយទូ ជាង១០០គ្រឿងបែកខ្ទេច អំបែងកញ្ចក់ទូ បែករាយប៉ាយ មនុស្សច្រើននាក់រត់គេចបាតជើងសព្រាត ។ ក្រោយកើតហេតុភ្លាម ស្រ្តីអ្នកបើកបរ ចុះគេចខ្លួនបាត់ ចំណែក ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យផងដែរ ។

ករណីខាងលើ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញខណ្ឌ ចុះទៅពិនិត្យ រាល់ការខូខាត រួចយករថយន្តទៅរក្សាទុកនៅផ្នែកជំនាញ រងចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ ៕

