មានអនាគតណាស់ប្អូន... សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីធ្វើ់សកម្មភាព ឆក់ទូរស័ព្ទដៃជនបរទេសម្នាក់
-

ភ្នំពេញៈ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅផ្លូវសុធារស កែងផ្លូវ៣១២ ក្រុម៣០ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់ មានឈ្មោះ ឡេង ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិយួន សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងចំណោមបក្ខពួក២នាក់ទៀត ត្រូវបានមន្រ្តីនគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសម្នាក់ មានឈ្មោះ CIMCHA YEE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិសឹង្ហបុរី ស្នាក់នៅខុនដូរទ្រីលាម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕