បាត់ខ្លួន៣ថ្ងៃប្រពន្ធរកមិនឃើញ ស្រាប់តែប្រទះឃើញសពប្ដីដេកផ្កាប់មុខ នៅកណ្ដាលព្រៃ
-

ឧត្តរមានជ័យៈ កាលពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ បុរសម្នាក់ មានឈ្មោះ ប៊ូ សុខជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ត្រូវបានគេប្រទះឃើញលុតជង្គង់ស្លាប់ផ្កាប់មុខ នៅកណ្តាលព្រៃ ខណៈរូបគាត់បានបាត់ខ្លួន៣ថ្ងៃមកហើយ។ ជនរងគ្រោះមានប្រពន្ធឈ្មោះ រូល អាយុ២៥ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៦នាក់ រស់នៅក្នុងភូមិជាមួយគ្នា សពជនរងគ្រោះត្រូវបានបាត់អស់រយះពេលបីថ្ងៃមកហើយ។ 

គឺតាំងពីថ្ងៃទី៤ ខែមករា រហូតមកដល់ថ្ងៃ៧ ខែមករា ២០១៩នេះ ទើបគេប្រទះឃើញសាកសពស្លាប់នៅក្នុងព្រៃខាងកើតសាលារៀន ភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង រួចក៍ប្រាប់សាច់ញតិ។

បើតាមការរៀបរាប់ពីក្រុមគ្រួសាររបស់សាកសព បានឲ្យដឹងថា កាលពីថ្ងៃទី៤ វេលាប្រហែលម៉ោង១១ ថ្ងៃត្រង់ ខែមករា ឆ្នាំ២០១៩នេះ ជនរងគ្រោះ ចេះតែរវើរវាយថា ឃើញគេមកតាមដេញវាយ ធ្វើបាពរួចក៍បានដើរចូលទៅក្នុងព្រៃខាងកើតភូមិបាត់ទៅ។ ពេលនោះប្រពន្ធនិងសាច់ញាតិក៍នាំបានគ្នាដើររកតែមិនឃើញ។ លុះមកដល់ថ្ងៃទី៧ ខែដដែល ស្រាប់តែអ្នកកាត់ឈើ ប្រទះឃើញ សាកសពដេកស្លាប់នៅកណ្តាលព្រៃបាត់ទៅហើយ ទើបរាយការណ៍មក។

សមត្ថិកិច្ចធ្វើកោសល្យវិច្ឆ័យរួចឃើញថាមូលហេតុមកពីសពនេះ ហេវហត់ខ្យល់ ទើបបណ្តាលអោយជនរងគ្រោះស្លាប់ ៕