ភ្នំពេញៈ កាលវេលាម៉ោង១២ៈ០០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារទំនេីបសុវណ្ណា តាមផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសរត់ម៉ូតូឌុបម្នាក់ មានឈ្មោះ ណែម ធឿន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកេីតហេតុ អង្គុយលេីម៉ូតូរង់ចាំម៉ូយដូចសព្វមួយដងស្រាប់តែមិនដឹងមូលហេតុអី មានជនបង្កម្នាក់ យកកាំបិតបុ័ងតោ មកកាប់មួយកាំបិត ចំក្បាលចំហៀងខាងឆ្វេង បណ្ដាលរយះហូរឈាមជោកអាវ រួចរត់គេចខ្លួនចូលបន្ទប់ជួលបាត់។
បើតាមសម្ដីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកេីតហេតុគាត់អង្គុយលេីម៉ូតូរង់ចាំម៉ូយដឹក និងកំពុងនិយាយទូរស័ព្ទសុខៗស្រាប់តែមានបុរសជនបង្ក យកកាំបិតមកកាប់ចំក្បាលចំហៀងខាងឆ្វេង ហូរឈាមស្រោចអាវ ក្រោយមកក៏បុរសជនបង្កកាប់គាត់ហេីយក៏រត់គេចចូលក្នុងផ្ទះ ក្រោយមកក៏បានប្ដឹងសមត្ថកិច្ចតែម្ដង។ ក្នុងនោះដែរ គាត់បានស្នេីសុំមិនទាមទារយកលុយថ្លៃព្យាបាលទេ គឺឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
ជនបង្កមានឈ្មោះ អ៊ុង សុជាតិ អាយុ៣៣ឆ្នាំ មុខរបរនគរបាលតម្រូវបទបញ្ជា ស្នាក់នៅផ្ទះ៣៨៤ ផ្លូវ២៧១ ស្ថិតនៅភូមិ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបានប្រាប់សមត្ថកិច្ចថា កាលពីប៉ុន្មានថ្ងៃមុន ជនរងគ្រោះបានផឹកសុីស្រែករំខានដេកមិនលក់ ហេីយគាត់រវល់ធ្វេីការមិនបានសួរនាំ ទេីបថ្ងៃនេះឃេីញក៏ហៅសួរនាំថា ថ្ងៃក្រោយផឹកសុីកុំឡូឡាទៀត ប្រយ័ត្នទ្រាំមិនបានរួចបុរសរងគ្រោះតមាត់ និងប្រកែកគ្នា ហេីយក៏រត់ចូលក្នុងផ្ទះយកកាំបិតបុ័ងតោ មកកាប់តែម្ដងទៅ ។ ជនបង្កបានបញ្ជាក់ថា ខ្លួនមិនប្រកែកទេ និងព្រមទទួលកំហុសទាំងអស់។
សមត្ថកិច្ចបន្តថា កម្លាំងនគរបាលយេីងឃាត់បុរសម្នាក់ដែលអះអាងថាខ្លួនជាកងកម្លាំងតម្រូវបទបញ្ជារបស់ស្នងការ តែបេីមេីលទៅមិនសមជានគរបាល សមជាអ្នកញៀនថ្នាំទេ ព្រោះមានសភាពស្គមស្គាំង ។
ក្រោយកេីតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ រួចក៏នាំកម្លាំងចុះទៅឃាត់ខ្លួនជនបង្ក យកមកសា្នក់ការប៉ុស្តិ៍ដេីម្បីសាកសួរនាំ ហេីយចំណែករងគ្រោះមិនព្រមទៅពេទ្យទេ ដោយថាមិនអី រង់ចាំដាក់បណ្ដឹងរួចចាំទៅដេររបួសជាក្រោយក៏បាន ។
ក្រោយពីសាកសួរនាំសមត្ថកិច្ចបានឲ្យភាគីទាំងពីរសម្រួលគ្នា ដោយវាបង្កឡេីងដោយសារទំនាស់ពីមុនមក ទេីបឈានចូលប្រេីហិង្សា ហេីយមិនអាចសុខៗមានអំពេីហិង្សា មិនដូចសំដីជនរងគ្រោះថាគ្មានរឿងអ្វីសោះមកកាប់គាត់ ។ យោងតាមបុរសបង្កបានឆ្លេីយថា ដោយសារជនរងគ្រោះជួលបន្ទប់នៅក្បែរផ្ទះគាត់ ហេីយផឹកសុីធ្វេីឲ្យប៉ះពាល់ និងរំខានដល់គាត់ តែកន្លងមកយូរថ្ងៃហេីយដែរចំណែកជនបង្កសុខចិត្តចេញថ្លៃព្យាបាលរបួស តែជនរងគ្រោះមិនព្រមទទួលសំណងឡើយ ដោយឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ ដោយឲ្យកសាងសំណុំរឿងទៅតុលាការ ឬក៏បញ្ជូលទៅមណ្ឌលកែប្រែណាមួយដេីម្បីឲ្យឈប់ប្រព្រឹត្តអំពេីហិង្សាបែបនេះមកលេីអ្នកដទៃទៀត មិនមែនប្រេីលុយចង់ធ្វេីអ្វីស្រេចតែចិត្តនោះទេ ៕