វ៉ៃស្ទើរ... ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋស្វាគមន៏ យ៉ាងចាស់ដៃ ក្រោយពីឆក់ទូរស័ព្ទដៃនារីម្នាក់ បានសំរេច តែរត់មិនរួច....(មានវីដេអូ)
-

ភ្នំពេញៈ កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ​ជនសង្ស័យ​ម្នាក់​ មានឈ្មោះ ព្រីង តួ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ទេព ឃុំ​កោះ​ខែ ស្រុក​ស្អាង ខេត្តកណ្តាល​។  ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​នារី​ម្នាក់ មានឈ្មោះ សុភ​ក្ត័ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ខារ៉ាអូខេ​អេកូ ស្នាក់នៅ​ក្រោយ​វត្ត​ស្ទឹងមានជ័យ។ ​មិនបាន​សម្រេច​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញចាប់បាន​វាយ​ទ្រមខ្លួន​។

​ហេតុ​កាណ៍​នេះ​បាន​កើតឡើង​ នៅ​ចំណុច​គល់ស្ពាន​អាកាស ស្ទឹងមានជ័យ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត​ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ​ខណ្ឌទួលគោក ​រាជធានីភ្នំពេញ ៕