ស្រ្ដីម្នាក់ តូចចិត្តប្ដីចុងមិនស្ដាប់ខ្លួន ដោយចោតថានាងនៅតែគិតប្ដីដើម សង្ឃឹមព្រោះតែនិយាយមិនជឿ មកលោតទឹកសម្លាប់ខ្លួន ស្ពានជ្រោយចង្វារថ្មី
-

ភ្នំពេញៈ​ កាលពីម៉ោង៩ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយស្ត្រីម្នាក់ មានឈ្មោះ ថុន រ៉ានី អាយុ៣០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងមានកូនចំនួន២នាក់។ បានព្យាយាម ដើរមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ​​ ដោយសារតែខឹងប្តីចុងរបស់ខ្លួន ​ចោទនាងថា មានបំណងទៅរកប្តីដើមវិញ ទោះបីនាងនិយាយប្រាប់យ៉ាងណា ​ក៏ប្តីចុងនៅតែមិនជឿ ទើបនាងដាច់មកលោតទឹកនៅស្ពានជ្រោយ​ចង្វា​​​​​​​​​​​​​រ​ តែត្រូវ​សមត្ថកិច្ចជួយទាន់ ។

តាមសំដីរបស់ស្ត្រីរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា ដោយសារតែនាងមានវិបត្តិនៅក្នុងគ្រួសារ គឺប្តីក្រោយរបស់នាង បានចោទរូបនាងថា ទៅរកប្តីមុន ទោះបីនាង ខំនិយាយបែបណាក៏ដោយ នៅតែប្តីក្រោយមិនជឿរូបនាងរហូត ទើបធ្វើឲ្យរូបនាងមានវិបត្តិបែបនេះ ដោយគិតអ្វីមិនចេញក៏ សម្រេចចិត្តដើរមកលោតទឹក ពីលើកស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន ខណៈដែលរូបនាងបម្រុងលោតទឹកសម្លាប់ខ្លួននោះ ស្រាប់តែត្រូវបានកម្លាំងសមត្ថកិច្ច ដែលនៅក្បែរនោះ ឃាត់ខ្លួនរូបនាងយកចុះមកខាងក្រោម ដើម្បីសួរនាំ។

សមត្ថកិច្ចបាននាំស្ត្រីរូបនេះ មកកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីសាកសួរ និងទាក់ទងហៅសាច់ញាតិ មកទទួលយកទៅផ្ទះវិញ ៕