លោកពុកចាស់ហើយ តែនៅតែខំដើម្បីកូនទៀត លោកពុកគួរតែសម្រាក់ខ្លះហើយ នៅខំធ្វើអីទៀត...(មានវីដេអូ)
-

បើនិយាយពីឧកញ្ញា ទៀ វិចិត្រ ពុកម៉ែ បងប្អូន ពិតជាបានស្គាល់ហើយ ថាលោកជាមនុស្សម្នាក់ ដែលតែងតែជួយដល់សង្គម ជាពិសេសមនុស្សចាស់ កុមារកំព្រា និងជនពិការ ដែលលក់ដូរនៅតាមផ្លូវ លំបាកវេតនា។ 

ជាក់ស្ដែងកាលពីម្សិលមិញនេះ លោកឧកញ្ញា ទៀ វិចិត្រ បានជួបជាមួយលោកតាម្នាក់ ដែលគាត់អ្នករស់នៅកំពង់សោម ហើយលោកបានប្រើកូនចៅរបស់លោកជាច្រើននាក់ តាមស្វែងរកលោកតាយូរណាស់មកហើយ ទើបតែម្សិលមិញនេះទើបបានជួប ក្នុងថ្ងៃនេះដែល លោកឧកញ្ញា ទៀ វិចិត្រ បានម៉ៅបន្លែលោកតាទាំងអស់ ហើយថែមទាំងជូនថវិកាលោកតា ១លានរៀលទៀតផង៕ ចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោមៈ