ចិន២នាក់បើករថយន្ដបុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
-

ភ្នំពេញ៖ បុរសជនជាតិចិន២នាក់ទំនងជាស្រវឹងស្រាបានបើករថយន្ដទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដរងកាខូចខាតផ្នែកពីមុខយ៉ាងដំណំ ចំណែកឯជនជាតិចិនទាំង២នាក់នោះ បានចុះពីរថយន្ដគេចខ្លួនបាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្បែរក្ដាន់២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដទំនើបមួយគ្រឿងម៉ាកលុចសុីសRX300 ពណ៌ត្រីឆ្លូញពាក់ស្លាកលេខភ្នំពេញ2P-0432 ជិះដោយជនជាតិចិន២នាក់ទំនងជាស្រវឹងស្រា ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ពីទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនពេលមកដល់និងកន្លែងកើតហេតុក៏បានរេចង្កូតមកបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំឯចំណែកឯទ្រូងផ្លូវរងការខូចខាតតិចតួច ឯម្ចាស់រថយន្ដជាជនជាតិចិនទាំង២នាក់បានចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងហេតុបានធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយៈ ភារ៉ា