តាអើយតា ខំម្លេះចំណាស់និងហើយ.... ឃាត់ខ្លួនបុរសចំណាស់ម្នាក់ ជាមួយថ្នាំញៀនជាងមួយគីឡូក្រាម ក្នុងខេត្តស្ទឹងត្រែង
-

ស្ទឹងត្រែងៈ កាលពី​វេលាម៉ោង១២ៈ៣០នាទី ថ្ងៃទី​០៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះសំណាក់ មីលីមូលមិត្ត ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។​​ ជនសង្ស័យម្នាក់ មានឈ្មោះ រ័ត្ន សៀងហ៊ុន ភេទប្រុស អាយុ​៥០ឆ្នាំ មុខរបរ កសិករ ​ទីលំនៅបច្ចុប្បន្នភូមិកោះព្នៅ ឃុំ-អូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងនោះដកហូតៈ គ្រឿង​ញៀនប្រភេទក្រាមពណ៌សថ្លាចំនួន​១កញ្ចប់ធំ ទម្ងន់សរុប​​១០៥,២៥ក្រាម។

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានមន្ត្រីអនុវត្តច្បាប់​នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួន រៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕