អាណិតរាស្រ្ដខ្មែរណាស់ មួយថ្ងៃៗឃើញតែទឹកភ្នែក... កងកម្លាំង​រាជ​​​​​​​​​​​​​​​​​​​​​​​​​​​​អាវុធហត្ថ​​​​​​​​​​​​​​ខេត្ត​ព្រះសីហនុ ចាប់ខ្លួនពលរដ្ឋ៤នាក់ ដែលហ៊ានតវ៉ារឿងដីធ្លី មិនឲ្យក្រុមហ៊ុនចិន ឈូសឆាយដីសហគមន៍
-

មន្ត្រី​ឃ្លាំមើ​ល​សិទ្ធិមនុស្ស បានឲ្យដឹងថា​​​​​​ កងកម្លាំង​រាជ​​​​​​​​​​​​​​​​​​​​​​​​​​​​អាវុធហត្ថ​​​​​​​​​​​​​​ខេត្ត​ព្រះសីហនុ បាន​​​​​​​​​​​​​​​​ចាប់ខ្លួន​ប្រជាពល​​​​​​​​​​​​​​​​​​​​​​​​រដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន​​​​​​​​​​ ៤​នាក់ ​​​​​​​​​​​​​ដាក់​ខ្នោះ​ភ្លាមៗ ដើ​​​​​​​​​​​​​​​​​​​​​ម្បី​ផ្គាប់ចិត្ត​ឈ្មួញ​មា​ន​ទ្រព្យ នៅ​គ្រា​ប្រ​​​​​​ជាពលរដ្ឋ​ទាំងនោះ​​​​​​​​​​ ហ៊ាន​​​​​​​​​​​​​​​​​​​​​​​​​​​ចេញ​មុខ​តវ៉ា​លើក​ប​​​​​​​​​​​​​​​​ដា​រារាំង មិន​ឲ្យ​ក្រុម​​​​​​​​​ហ៊ុន​ចិន​​​​​​​​​ នាំ​យ​​​​​​​​​​​​​​​ក​គ្រឿងចក្រ ចូល​ទៅ​​​​​​​​​​​​​​​​​​​ឈូស​ឆាយ​​​​​​​​​​​លើដី ដែល​ព​​​​​​​​​​​​លរដ្ឋ​សហ​​​​​​​​​​​​​​​​​​​​​​​​​​​​គមន៍​កំពេ​ញចាស់ អះអា​​​​​​​​​​ងថា កំពុង​មាន​ទំ​​​​​​​​​នាស់​មិន​​​​​​​​​​​ទាន់​ដោះ​​​​​​​​​​​​​​​​​​​​​​​​​ស្រាយ​បញ្ចប់​ជម្លោះ​​​​​​​​​​​​​នៅ​ឡើយ​​​​នោះ​។​

​តំណាង​ប្រជាពលរដ្ឋ​រ​ងគ្រោះ​ទាំង២៤​គ្រួសារ ​​​​​​​​​​​​​​​​​​​​​រស់នៅ​ភូមិ​១ សង្កាត់​៣ ​​​​​​​​​​​​​​​​​​​​​ក្រុង​-​ខេត្ត​ព្រះសីហនុ ​​​​​​​​​​​​​​​​​បានឲ្យដឹង​​​​​​​​​​​​​​​​​​​​​ថា នៅ​រសៀល​ថ្ងៃ​អង្គារ៍ ទី​៨ ខែ​មករា​នេះ កម្លាំង​កងរាជអាវុធ​​​​​​​​​​​ហត្ថ​ខេត្ត​នេះ បាន​​​​​​​​​​​​ដាក់ពង្រា​​​​​​​​​​​​​​យ​ជាច្រើន​នាក់ និ​​​​​​​​​​​​ង​បា​​ន​ប្រើ​អំពើហឹង្សា និង​ចាប់ខ្លួន​ពលរដ្ឋ ៤​នាក់​​​វៃ​ខ្នោះដៃ​បញ្ជូន​ទៅ​​​​​​​​​​​​កាន់​អង្គ​​​​​​​​​​​​ភាព របស់​ពួកគេ​​​​​​​​​​​​​យ៉ាង​ត​​​​​​​​​​ក់ក្រហ​​​​​​​​​​​​​​​​​​ល់​ភ្លាមៗ​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាព​​​​​​​​​​​​​​​​​​លរដ្ឋ​រងគ្រោះ ឈ្មោះ ​​​​​​​​​​​​​​សៀង វុទ្ធី ស្ថិតក្នុង​ចំ​​​​​​​​​​​ណោម​ពល​​​​​​​​​​​​​​​​​​​​រដ្ឋ​រងគ្រោះ​ដីធ្លី​ទាំ​​​​​​​​​​​​​​​ង ២៤​គ្រួសា​​​​​​​​​​​​​​​​​រ ក៏​បាន​ដង្ហោយ​រក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ​​​​​​​​​​​​​​​សែន និង​សម្តេច ប៊ុ​​​​​​​​​​​​ន រ៉ានី ឲ្យជួយ​រក​​​​​​​​​​​​​​​​យុត្តិធម៌ ព្រោះ​ទំនា​​​​​​​​​​​​​​​​​​​​​ស់​នេះ​បាន​អូស​ពេល​តាំងពី​ឆ្នាំ​១៩៩៦ ហើយ​ពេលនេះ​​​​​​​​​ ត្រូវបាន​ភា​​​​​​​​​​​​គី​មានទ្រព្យ និង​អំណា​​​​​​​​​​​​​​​​​​ច បាន​ឃុបឃិត​​​​​​​​​​​​លក់​បន្ត​ទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​ឈ្មួញ​ជនជាតិ​ចិន និង​បាន​នាំ​យក​គ្រឿងច​​​​​​​​​​​​​​​​ក្រ​បម្រុង​ឈូសឆាយដី​​​​​​​​​​កំពុង​មាន​​​​​​​​​​​ទំនាស់ នៅ​រសៀ​​​​​​​​​​​ល​ថ្ងៃ​ទី​៨ ខែ​ម​​​​​​​​​​​​​​​​​​​​​​​ករា​នេះ​។ ជា​ពិសេស​ភាគី​ទំនាស់​ម្ខាង​ទៀត បាន​ប្រើ​កម្លាំង​កងរា​​​​​​​​​​​​​​​​​​ជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ​ឲ្យមក​គំរា​​​​មកំហែ​​​​​ង និង​ចាប់​ពលរដ្ឋ​ដាក់​ខ្នោះដៃ​ចំនួន​៤​នាក់​ផង​។​

​ទន្ទឹម​គ្នា​នេះ​ដែរ តំណាង​​ប្រជាពលរដ្ឋ​រស់នៅ​ស​​​​​ហគមន៍​កំពេ​​​​​​​​​​​​ញចាស់​​​​​​​​​​​​​​​​​​​​​ចំនួន ២៤​គ្រួសារ ក៏​ស្នើ​ដល់ ​​​​​​​​​​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី នៃ​ព្រះរាជា​​​​​​​​​ណាចក្រ​កម្ពុជា​​​​​​​​​​​ ឲ្យ​ពិនិត្យ​ទៅលើ​​​​​​​​​​​​​សកម្មភា​​​​​ព របស់ លោក ហេង ប៊ុន​ទី មេបញ្ជាការ​កង​​​​​​​​​រាជអាវុធ​ហត្ថ​ខេ​ត្ត​ព្រះសីហនុ ដែល​តែង​បញ្ជូន​កម្លាំង​ក​រាជ​​អាវុធហត្ថ ​​​ទៅ​សម្លុត​គំរាមកំហែង និង​ប្រើ​អំពើហឹង្សា​ចាប់​​ដាក់​ខ្នោះ ប្រជាពល​​​រដ្ឋ​មាន​ទំនាស់​ដីធ្លី នៅតាម​សហគមន៍​​មាន​ទំ​​​​​​នាស់​ដីធ្លី​ជា​បន្តបន្ទាប់​ម​ក​នេះ​។​

​តំណាង​ពលរដ្ឋ បាន​បន្តថា​​​​​​​​​ រហូតមក​ដ​​​​​​​​​​​​​​ល់​ល្ងាច​ថ្ងៃទី​៨ ខែ​​​​​​​​​​​​​​​​​​​​​​​មករា ឆ្នាំ​២០១៩ ពលរដ្ឋ​រង​​​​​​​​​​​​​គ្រោះ​ដីធ្លី ទាំង​​​​​​​​​​​​៤​នាក់​​​ មិនទាន់​ត្រូវបាន​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសី​​​​ហនុ ដោះលែង​​​​​​​​​ សេរីភា​​​​​​​​​​​​​​​ព​វិញ​ទេ គិត​ត្រឹម​​​​​​​​​​​​​​​​​ម៉ោង ៦​ល្ងាច​ថ្ងៃ​ដ​​​​​​​​​​​​​​​​​​​​​ដែល​នេះ​។​

​យ៉ាងនេះក្តី នៅ​មិនទាន់​អា​​​​​​​​​​​​​​​ចទាក់ទង លោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសី​​​​​​​ហនុ ដើ​​​​​​​​​​​ម្បី​ស្នើ​ការបំភ្លឺ​ជុំវិញ​ការ​ចាប់ខ្លួន​​ពលរដ្ឋ​ចំនួន ៤​​​​នាក់ រស់​​​​​​​​​​​​​​នៅ​ភូមិ​១ សង្កាត់​៣ ​​​​​​​​​​​​​ក្រុងព្រះសីហនុ បាន​​​​​​​​​​​​ទេ​នៅ​ល្ងា​​​​​​​​​​​​​​​​​​​​​​​ច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​ ​យ៉ាងណា​ក៏​​​​​​​​​​​​​ដោយ​ចុះ កន្លង​ម​​​​​​​​​ក​ភាគី​ទំ​​​​​​​​​​​​​​នាស់​ម្ខាង​ទៀត ដែល​​​​​​​​​​មាន​ងារ​ជា​​​​​​​​​​​​​​​​​​​​​​​​​ឧកញ៉ា ហើយ​ជា​ឈ្មួញ​មាន​ទ្រព្យ និង​មាន​អំណាច​ផ​​​​​​​​​ង​នោះ បាន​អះ​​​​​​​​​អាង​ថា ​​​​​​​​​​ទីតាំង​ដី​​​​​​​​​​​ដែល​ប្រជាព​​​​​​​​​​​លរដ្ឋ​ទាំង ២​​​​​​​​​​៤​គ្រួសារ​តវ៉ា​ទា​​​​​​​​​​​​​​​​​​មទារ​ខាងលើនេះ គឺ ពួកគេ​មាន​​​​​​​​​​​​​​​​​​​​​ប្លង់​កម្មសិទ្ធិ​តាំងពី​ឆ្នាំ​២០០​​​​​​​​​​​​​​៨​មកម្ល៉េះ និង​បាន​ប​​​​​​​​​​​​​​​ង់ពន្ធ​ដី​ជូ​​​​​​​​​​ន​រដ្ឋ​រាល់​ឆ្នាំ​ផង​។​

​ទោះ​យ៉ាងនេះក្តី ពលរដ្ឋ​រ​ងគ្រោះ​បាន​អះ​​​​អាងថា ពួកគេ​បា​​​​​​​​​​​​​​​​​​​​​​​​​ន​ទន្ទឹង​រង់ចាំ​យុត្តិធម៌​លើ​ទំនាស់​​​​​​​​​​​ដីធ្លី​រ៉ាំរ៉ៃ​ខាង​​​​​​​​​​​​​​​​​​​លើនេះ អស់​រយៈពេល ២២​ឆ្នាំ​កន្លងមក​​​​​​​​​​​​​​​​​​​​​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​មា​​​​​​​​​​ន​ស្ថាប័ន​ពា​​​​​​​​​​​​​​​​​​​ក់ព័ន្ធ​ចាប់ពី​ថ្នាក់​ខេ​​​​​​​​​​​ត្ត រហូត​ដល់​ស្ថាប័ន​កំពូលៗ​ថ្នាក់​ជាតិ ចេញមុ​​ខ​ដោះស្រាយ​​​​​​​​​​​​បញ្ចប់​ជ​​​​​​​​​ម្លោះ​នេះ​​​​​​​​​​​​​​​​​​​​ទេ​។​

​ទាក់ទិន​បញ្ហា​នេះ លោក ​​​​ស្រេង វ៉ាន់​លី មន្ត្រី​សម្របស​ម្រួល​អង្គកា​រលី​​​​​​​​​​កាដូ (Licadho) ប្រចាំ​ខេ​​​​​​​​​​​ត្ត​ព្រះសីហនុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឲ្យដឹងថា កម្លាំង​កងរាជអាវុ​​​​​​​​​​​​​​​​​​​​​​ធហត្ថ​ខេត្ត​ព្រះ​​​​​​​​​​​​​​​​​​​​សីហនុ បាន​ចាប់ខ្លួន​​​​​​​​​​​​ពលរដ្ឋ នៅ​សហគម​​​​​​​​​​​ន៍​កំពេ​ញចា​​​​​​​​​​​​​​​​​​​​​​​​​​​ស់ ស្ថិតក្នុង​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ចំនួន ៤​នាក់ ​​​​​​​​​​ដែល​ចេញ​មុខ​ត​​​​​​​​​​​​​​​​​​វ៉ា​មិន​ឲ្យ​គ្រឿងច​​​​​​​​​​​​​​​​​​​​​​ក្រ​ក្រុមហ៊ុន ចូល​ឈូស​​​​​​​​​ឆា​​​​​​​​​​​​​​​​​​​​​យដី​កំពុង​មានទំនាស់ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែ​មក​​​​​​​​​​​​រា ឆ្នាំ​២០១៩​។ លោ​​​​​​​​​​​ក​បន្តថា មុន​​​​​​​​​​​​ពេល​កម្លាំង​កង​​​​​​​​​​​​រាជអាវុធ​​​​​​​​​​​​​​​​​​​ហត្ថ​ចាប់ខ្លួន​ពលរដ្ឋ ក៏​មាន​សកម្មភាព​ប្រតាយប្រតប់​គ្នា បណ្តាល​​​ឲ្យ​ប្រជាព​លរដ្ឋ​មួយចំ​​​​​​​​​នួន​បាន​រ​​​​​​​​​​​​​​​​​​ងរ​បួង ហើ​​​​​​​​​​​​​​​​​​​យ​ក៏​ឃើញ​មាន​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចា​​​​​​​​​ប់យក​​​​​​​​​​​​​​​​​ទូរស័ព្ទៃដៃ របស់​ប្រជា​​​​​​​​​​​​ពលរដ្ឋ​មួយ​​​​​​​​​​​ចំនួន​ទៅ​​​​​​​​​ជាមួយ​ផង​។​

​តំណាង​ពលរដ្ឋ​នៅ​សហ​គមន៍​កំពេ​ញ​​​ចាស់ លោ​​​​​​​​​​​​​​​​កស្រី ហង្ស ចិន្តា ធ្លាប់​បា​​​​​​​​​​​​​​​​​​​​​​នឲ្យដឹងថា ទំហំ​ផ្ទៃ​ដី​រប​​​​​​​​ស់​ពួកគា​​​​​​​​​​ត់​ទាំង​២៤​គ្រួសារ សរុប​មាន​ចំនួន​ជាង ៤​ហិក​តារ ហើយ​ត្រូវ​ឈ្មួញ​​​​​​​​​​​​​​មាន​ទ្រព្យ បាន​ឃុ​​​​​​​​​បឃិត​ជាមួ​​​​​​​​​​​​យ​អតីតម​​​​​​​​​​​​​​​​​​​​​​ន្ត្រី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិ​​​​​​​​​​​​យោ​ខេត្ត​ព្រះ​​​​​​​​​​​សីហនុ និង​អតីត​​​​​​​​​​​​​អភិបាល​​​​​​​​​​​​​​​​​​​​​​​​​​ខេត្ត​ព្រះសីហនុ ​​​​​​​​​​​​​​​​​​​​អាណត្តិ​មុនៗ បាន​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ រំលោភ​យ​​​​​​​​​​​ក ទោះ​បី​ពួក​គា​​​​​​​​​​​​​ត់ បានដា​​​​​​​​​​​​ក់​បណ្ដឹង​​​​​​​​​តវ៉ា ឬ​ដាក់​​​​​​​​​ពាក្យបណ្តឹង​ជំទា​​​​​​​​​ស់​ទៅ​តុ​​​​​​​​​​​​លា​​​​ការ​បែបណា​ក្តី​។​​​​​​​​​​​​​​​​​​​​​

​ផ្ដើម​ពី​បញ្ហា​នេះ ​​​​​​​​​​​លោកស្រី ហង្ស ចិន្តា ក៏​បាន​អំ​​​​​​​​​ពាវនាវ​ដ​​​​​​​​​​​ល់ សម្តេចនា​​​​​​​​​​​​​​យក​រដ្ឋមន្ត្រី ហ៊ុន​​​​​​​​​​​​ សែន និង​​​​​​​​​​​​​​​​​​​​ សម្តេច ប៊ុន រ៉ានី ឲ្យជួយ​ស៊ើបអង្កេត​​​​​​​​​​​​​​​ភាពមិនប្រក្រតី នៃ​កា​​​​​​​​​រឃុបឃិ​​​​​​​​​​​​​​​​​​ត​ជា​លក្ខណៈ​ប្រព័ន្ធ លួច​ចេ​​​​​​​​​​​​​​​​​​​ញ​ប្លង់​កម្មសិទ្ធិ រំលោភ​​​​​​​​​​​យ​​​​​​​​​​​​​​​​​​​​​​​​​​​ក​ដីធ្លី​ពួកគាត់ ដែល​ធ្លាប់​រ​​​​​​​​​​​​​​ស់នៅ​ក្រោ​​​​​​​​​​​​យ​ឆ្នាំ​១៩៧៩​មក​។ ​​​​​​​​​​​​​​​លោកស្រី បន្តថា​​​​​​​​​ ដី​ទំនាស់​នៅ​ស​​​​​​​​​​ហគមន៍​កំ​​​​​​​​​​​​​​​​​​​​ពេ​ញចាស់ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ មិន​ផ្តល់​ដំណឹង​​​​​​​​​​​​​ពិត​ជូន​សម្តេច ហ៊ុន ​​​​​​​​​​សែន ពី​រឿង​ពិត​​​​​​​​​​​​​នោះទេ ពោល​គឺ​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​ប្រឌិត​រឿង​បញ្ជូន​ឯកសារ​ជូន​​​​​​​​​​​​​​​​​​​​​​​​​ទៅ​សម្តេច​ខុស​ការ​ពិ​​​​​​​​​ត​ទាំ​​​​ងស្រុង​។​

​លោកស្រី ហង្ស ចិន្តា បញ្ជាក់​ថា សព្វថ្ងៃ​នេះ​ពួកគាត់​​​​​​​​​​​ទាំង ២៤​គ្រួសារ​​​​​​​​​​​​ បាន​ទន្ទឹងរង់​​​​​​​​​​​​​​​​​​​​ចាំ​យុត្តិធ៌ម​ផ្តល់​​​​​​​​​​​​​​​​​​​​​​​​​​​​ជូន​ពី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​​​​​​​​​​​​​​​សម្តេច ប៊ុន រ៉ានី ជួយ​រក​​​​​​​​​​​​យុត្តិធ៌ម​លើ​ទំ​​​​​​​​​​​នាស់​ដីធ្លី​ខាង​​​​​​​​​​​​​​លើនេះ ព្រោះ​​​​​​​​​​​​​​​​​​​​​មន្ត្រី​ស្ថាប័ន​ពាក់​ព័​ន្ធ​មិន​បាន​ដោះស្រាយ​ជូន​ពួកគា​​​​​​​​​​ត់ អូសបន្លាយ​ពេល ​​​​​​​​​២២​ឆ្នាំ​មក​​​​​​​​​​​​​​​​​​​​​​​ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ដំ​​​​​​​​​​​​​​​​​​​ណោះស្រាយ​ជូន​ពួកគាត់​ទៀត​។​

​ដី​មាន​ទំនាស់​រប​​​​​​​​​​​​​​ស់​ប្រជាពលរដ្ឋ​នៅ​សហគម​​​​​​​​​ន៍​កំពេ​ញ​ចាស់​​​​​​​​​​​​​​​​​​​​​​​​ទាំង ២៤​គ្រួសារ មា​​​​​​​​ន​ទំហំ​ផ្ទៃ​ដី​ជាង ​​​​​​​​​​​​​​​​៤​ហិកតារ និង​មាន​ទីតាំង​នៅក្បែរ​ឆ្នេរ​ឯករាជ្យ ឬ​នៅ​ជាប់​មាត់​​​​​​​​​​បឹង​ព្រែក​ទប់​​​​​​​​​ គឺ​នៅ​តាម​​​​​​​​​​​បណ្តោយ​ផ្លូវ​ថ្នល់​កៅស៊ូ ទល់មុខ​សា​លាដំបូង​ខេត្ត​ព្រះសីហនុ​។​ ​ទំនាស់​នេះ ​​​​​​​​​​​​​​​លោក យន្ត មីន អ​​​​​​​​​ភិបាល​​​​​​​​​​​​​​ខេត្ត​ព្រះសីហនុ ក៏​បាន​​​​​​​​​​​​​ដឹង​ឮ​ចំពោះ​​​​​​​​​​​​​​​​​​​សកម្មភា​​​​​​​​​​​​​​​​​​​​ព​ប្រមូលផ្តុំ​គ្នា​តវ៉ា របស់​ប្រជាពលរដ្ឋ​រស់នៅ​សហ​​​​​​​​​​គមន៍​កំពេ​​​​​​​​​​ញ​ចាស់​ទាំ​​​​​​​​​​​​​​​​​​​​​​​​​​ង ២៤​គ្រួសារ​នេះ​ដែរ​​​​​​​​​​ ព្រោះ​ទីតាំ​​​​​​​​​​​​​​​ង​មាន​ដី​ទំ​​​​​​​​​​​នាស់​នេះ​​​​​​​​​​​​​​​​​​​​​​​​ ស្ថិតនៅ​ក្បែរ​លំនៅឋាន និង​​​​​​​​​​​​​​​​​​​ជាប់​ផ្លូវថ្នល់ ដែល​​​​​​​​​​​រូបលោក​​​​​​​​​​​​ជិះឡាន​ឆ្លង​​​​​​​​​​​​​​​​កាត់​ទៅ​ធ្វើ​កា​​​​​​​​រងារ​រាល់ថ្ងៃ​។​

​ទោះជា​បែប​នេះ​ក្តី​កន្លងម​ក លោក យន្ត មីន បាន​​​​​ពន្យល់​ប្រាប់​ពលរ​​​​​​​​ដ្ឋ​ថា សិទ្ធិអំណាច រប​ស់លោក ​អាច​ជួ​​​​​​​​​​​​​​​​​​​​​​​​​​​​​យ​ដោះស្រាយ​បាន តែ​ចំពោះ ករណី​វិវាទ​​​​​​​​​​​​​ដីធ្លី​ទាំងឡាយ​​​​​​​​​ណា ដែល​មិ​​​​​​​​​ន​ទាន់​ធ្លាក់​​​​​​​​​​​​​​​ទៅ​ដល់ដៃ​តុលា​​​​​​​​​​​​​​​​​​​ការ​ដោះស្រាយ​​​​​​​​​​​​​​​​​​​​​​​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ទំនាស់​ទាំង​នោះ បាន​ធ្លាក់​​​​​​​​​ដល់​អំណាចតុ​​​​​​​​​​​លាការ ឬ​ក៏​តុលាកា​​​​​​​​​​​រ​សម្រេច​សា​​​​​​​​​​​​​​​​​​​​​​លក្រម​ស្ថាពរ​រួច​​​​​​​​​​​​​ហើយ គឺ​រូប​លោ​​​​​​​​​​​​​​​​​​​​​​​​​​​​​ក​គ្មាន​សិទ្ធិ​លូកដៃ​ចូល​​​​​​​​​​​​​​​​​​​​​​​​​សម្របសម្រួល​​​​​​​​​​​ដោះស្រាយ​​​​​​​​​​​​បាន​ទេ ​៕