ស្រី្ដជនជាតិវៀតណាមម្នាក់ ត្រូវជនមិនស្គាល់មុខ ដឹកយកមកប្លុងចោលនៅក្នុងមន្ទីរពេទ្យរុស្សុី ដែលមានជំងឺធ្ងន់ រួចគេចខ្លួនបាត់ រហូតដល់....
-

ភ្នំពេញៈ កាលពីវេលាម៉ោង៨ៈ៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមន្ទីរពេទ្យរុស្សុី ស្ថិតនៅភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយស្ត្រីជនជាតិវៀតណាមម្នាក់ មានឈ្មោះ សុខ ថាវ ជនជាតិវៀតណាម អាយុ២៧ឆ្នាំ មុខរបរម៉ាស្សា។ ត្រូវបានជនមិនស្គាល់មុខ បានដឹកយកមកប្លុងចោលនៅក្នុងមន្ទីរពេទ្យ ដែលមានជំងឺធ្ងន់ រួចដាក់ឲ្យគ្រូពេទ្យត្រួតពិនិត្យ រួចក៏រត់គចបាត់ ក្រោយមកក៏ដាច់ខ្យល់ស្លាប់ ទេីបបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច។

បើតាមសមត្ថកិច្ចបានប្រាប់ យោងតាមលិខិតមរណៈភាពចេញពីមន្ទីរពេទ្យរស្សុី ដោយគ្រូពេទ្យដែលប្រចាំការនៅពេទ្យរស្សុីមិនបានចាំម៉ោងទេ ប្រាប្យដឹងថា នៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មានអ្នកជំងឺធ្ងន់ម្នាក់ ដោយបុរសម្នាក់ បីចូលបន្ទប់សង្រ្គោះបន្ទាន់ ហេីយក៏បានពិនិត្យសុខភាពមួយសន្ទុះ ក៏សួររកអ្នកជំងឺ ស្រាប់តែបាត់អ្នកដែលនាំអ្នកជំងឺចូល រហូតដល់ម៉ោង៨យប់ ស្ត្រីអ្នកជំងឺបានដាច់ខ្យល់ស្លាប់ រួចក៏ឲ្យរថយន្តដឹកសព ដឹកយកទៅសាលដំកល់សព ដេីម្បីឲ្យសមត្ថកិច្ចពិនិត្យនិងស្រាវជ្រាវរកក្រុមគ្រួសារសព។

លោក ផន អូននាយនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក ខណ្ឌចំការមនបានប្រាប់ថា យប់ម៉ោងជិត១០ក៏មានគ្រូពេទ្យរុស្សុីបានរាយការណ៍ថា មានបុរសម្នាក់ ដឹកស្ត្រី ម៉ាស្សា មានជំងឺធ្ងន់មកប្លុងចោលហេីយរត់បាត់ ក្រោយមកអ្នកជំងឺសង្រ្គោះមិនទាន់ក៏ស្លាប់ ហេីយសពនៅសាលដំកល់សព។

លុះព្រឹកឡេីងថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៩ បានសហការខាងការិយាល័យបច្ចេកទេសកោសល្យវិច័យសពចុះមកត្រួតពិនិត្យសព និងមានគ្រូពេទ្យអមសាលាដំបូងមកជាមួយ ហេីយសន្និដ្ឋានថា ករណីមនុស្សស្លាប់សង្ស័យមានជំងឺមហារីកដោះ ដោយមានដំប៉ៅដោះរលួយមួយចំហៀងខាងឆ្វេង និងស្ដាំ។ សពនេះបេីតាមការស្រាវជ្រាវ គឺជាជនអាណាថាទេ ដោយសមត្ថកិច្ចតែងតែឃើញដេីរតាមចិញ្ចេីមផ្លូវ និងដេីររេីសអេតចាយ។ បច្ចុប្បន្នសព មិនទាន់រកសាច់ញាតិឃេីញទេ ដោយប្រគល់ឲ្យ ខាងសាលលដំកល់សព យកទៅបូជានៅវត្តសំបួសមាស មិនអាចទុកយូរបាន ៕