កំពង់ស្ពឺៈ កាលពីវេលាម៉ោង១ៈ២០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ គ.ម ៤៦-៤៧ ត្រង់ចំណុចភ្លើងស្តុប ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងរថយន្ដ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ដ១គ្រឿងម៉ាក ISUZU ពណ៌ត្រៃអ៊ី គ្មានស្លាកលេខ សឺមីរ៉ឺម៉ក គ្មានស្លាកលេខ អ្នកបើកបរឈ្មោះសឿង ទិតរស្មី ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង បើកបរពីកើតទៅលិច លុះដល់ចំណុចភ្លើងស្ដុបថ្មី ឈប់បន្ទាប់មកក៏មានម៉ូតូ១គ្រឿងម៉ាកZUSUKI VIVA ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ1D-7127 អ្នកបើកបរឈ្មោះ លី ប៊ុនគង់ ភេទប្រុស អាយុ ៦៧ឆ្នាំ ឌុបឈ្មោះ គង់ មុនី ភេទស្រី អាយុ ៦០ឆ្នាំ ទាំង២នាក់រស់នៅ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បើកបរពីខាងក្រោយស្របទិសគ្នា បើកសសៀរមកខាងឆ្វេងរថយន្ដនៅក្បែរខឿនទ្រូងផ្លូវ ហើយនៅពេលភ្លើងស្តុប ពណ៌ខៀវ រថយន្ដក៏បើកចេញទៅមុខបណ្ដាលឲ្យទាក់ដៃម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ (អ្នកបើកបរម៉ូតូ) ។
ក្រោយពេលកើតហេតុ វត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅការិយាល័យនគរបាល ចរាចរណ៍ខេត្ត ចាត់ការតាមនីតិវិធី៕

