បុរសម្នាក់ ទាស់សម្ដីជាមួយប្រពន្ធ តូចចិត្តឡើងលើផ្ទះចង់.កសម្លាប់ខ្លួន
ព្រៃវែងៈ កាលពីវេលាម៉ោង៦ៈ៣០នាទី ថ្ងៃទី១០ ខែមករា ២០១៩ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មានឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ អសយដ្ឋាន ភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

មូលហេតុដែលបណ្ដាលឲ្យជនរងគ្រោះ ធ្វើអត្តឃាត ដោយសារមានទំនាស់ក្នុងគ្រួសារ បន្ទាប់មកក៏បានចងកដោយខ្លួនឯង។ លុះព្រឹកឡើងទើបប្រពន្ធដឹងថា ចង.កនឹងខ្សែអង្រឹងជាប់ទ្វារបងផ្ទះ។ ក្រោយកើតហេតុកម្លាំងប៉ូលិសជំនាញខាងបច្ចកទេសខេត្ត បានសហការជាមួយកម្លាំងប៉ូលិសអធិការក្រុង ធ្វើការពិនិត្យឃើញថា ជនរងគ្រោះពិតជាចង.ក ដោយខ្លួនឯងមែន និងបានប្រគល់សពដល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។