សូមបង្កើនការប្រុងប្រយ័ត្ន បងប្អូន អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​ខ្នង ​ខ្ទេចសល់តែផេះ នៅស្រុក​ពួក
-

សៀមរាបៈ កាលពី​វេលា​ម៉ោង១០ៈ៣០នាទី​យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប។ មានហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលមានម្ចាស់ឈ្មោះ ឡោ វ​ណ្ណះ ភេទ​ប្រុស អាយុ៥២ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស្រី វ​ណ្ណី អាយុ៤៨ឆ្នាំ នៅ​ភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប មុខរបរ​ធ្វើស្រែ។

អគ្គិភ័យ​នេះ​បណ្តាល​ខូចខាត​ផ្ទះ ទាំងស្រុង និង​ទ្រព្យសម្បត្តិ​មួយចំនួន ហើយ​ផ្ទះ​នេះ​សង់​ឡើង​អំពី ថ្ម​មួយ​កំណាត់​មុខ​ខាងក្រោយ​ជញ្ជាំង​ក្តា ប្រក់​សង្ក​សី ដែលមាន​ទំហំ បណ្តោយ១១ម៉ែត្រ គុណ៨ម៉ែត្រ។ អន្តរាគមន៍​ពី​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​ បាន​ប្រើប្រាស់​ទឹក​អស់២ឡាន និង​ប្រជាពលរដ្ឋ​ ជួយ​អន្តរា​គន៍​ជាច្រើន​នាក់​ផងដែរ ៕