មន្ត្រីកាំកុងត្រូល ចុះស្រាវជ្រាវទីតាំងស្តុកចែកចាយ ជើងទា និងសាច់មាន់ តាមការប្តឹងរបស់ ABC ថាមានសាច់មាន់ ជើងទា មានលាយសារធាតុគីមី ហាមឃាត់នៅខាងក្នុង
-

ភ្នំពេញ: នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរខណ្ឌ៧មករា ចុះស្រាវជ្រាវទីតាំងស្តុកចែកចាយ ជើងទា និងសាច់មាន់ តាមការប្តឹងរបស់ ABC ថាមាន សាច់មាន់ ជើងទា មានលាយសារធាតុគីមី ហាមឃាត់នៅខាងក្នុង។

ទើបខាងសមត្ថកិច្ច បានចុះមកដល់ទីតាំងខាងលើ ធ្វើការត្រួតពិនិត្យជាក់ស្តែងឃើញមាន ជើងទា និងជើងទា បកឆ្អឹងហើយធ្វើតេស្តបឋម រកសារធាតុគីមីហាមឃាត់ ពុំឃើញមានសារតុគីមីហាមឃាត់ទេ ៕