ជនជាតិចិន ស្រវឹងធ្លាក់ភ្នែក បើករថយន្ដលុចស៊ីស៣០០ បុករះម៉ូតូរ៉ឺម៉កកង់បី បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ព្រះសីហនុ: ករណីគ្រោះចរាចរណ៍ រថយន្តលុចស៊ីស 300 មួយគ្រឿង បើកបរដោយជនជាតិចិន បុកម៉ូតូរ៉ឺម៉កកង់បី កំពុងឈប់ចតស្ងៀមនៅចិញ្ចើមផ្លូវ ក្នុងអតីតមហោស្រព កាលពីម៉ោងជាង១០យប់ ថ្ងៃ១៥ ខែមករា ឆ្នាំ២០១៩ បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូ រ៉ឺម៉ករងរបួសធ្ងន់។
ក្រោយកើតហេតុអ្នកបើកបរជនជាតិចិន ដែលមានអាការ:ស្រវឹងផងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។