ម្ចាស់ហាងលក់ទូរសព្ទដៃយីហោ ដារ៉ា ត្រូវបានជនមិនស្គាល់មុខ លួចបាញ់ជំពាមកៅស៊ូដាក់គ្រាប់ឃ្លី ចំនួន២គ្រាប់ រួចរត់គេចខ្លួនបាត់ ដោយមិនដឹងមូលហេតុ
-

ស្វាយរៀងៈ កាលពីវេលាម៉ោង៦ៈ៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មុខផ្សាវាលយន្ត ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ មានហេតុកាលភ្ញាក់ផ្អើលមួយ ដោយស្ត្រីម្នាក់ មានឈ្មោះ យោគ ចាន់ដាវី ភេទស្រី អាយុ៣៣ឆ្នាំ ជាម្ចាស់ហាងលក់ទូរសព្ទដៃយីហោ ដារ៉ា ត្រូវបានជនមិនស្គាល់មុខ លួចបាញ់ជំពាមកៅស៊ូដាក់គ្រាប់ឃ្លី បាញ់មកលើទូដាក់ទូរស័ព្ទចំ១គ្រាប់ និងចំជញ្ជាំង១គ្រាប់ បង្កការភ្ញាក់ផ្អើលទាំងព្រឹក រួចគេចខ្លួនបាត់។ ចំពោះហេតុការណ៏នេះដែរ ម្ចាស់តូបខាងលើ បានសូមណូមពរដល់សមត្ថកិច្ច ជួយស្រាវជ្រាវរកមុខជនខាងលើផង ៕