រឿងក្នុងសង្គមធ្វើឲ្យក្មេងៗ យកគំរូតាម.... ក្មេងស្រីម្នាក់ ក្នុងចំណោម៣នាក់ នាំគ្នាលេងល្បែងហួសហេតុ ល្បែងមរណៈ បណ្ដាលឲ្យស្លាប់ម្នាក់ ២នាក់ទៀតរួចខ្លួន ព្រោះតែឈប់លេង
-

ព្រះសីហនុៈ នគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថាៈ​ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៨ វេលាម៉ោង១៧ៈ៣០នាទី​ មាន​ក្មេង៣ នាក់​ បាននាំគ្នា​លេង​ចង​.ក​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ នៅតំបន់​១៨០ខ្នង ក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។​ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ផាត សុខា ភេទស្រី អាយុ៧ឆ្នាំ ឪពុកឈ្មោះ ផាត សុភណ្ឌ អាយុ៤២ឆ្នាំ មុខរបរកម្មករ ម្ដាយឈ្មោះ ហៀង ខន អាយុ២៧ឆ្នាំ​ មុខរបរមេផ្ទះ ស្លាប់នៅកន្លែងកើតហេតុ។

នគរបាលបញ្ជាក់ថា មូលហេតុដោយសារ​ មាន​ក្មេង​ៗ​ ទាំង៣នាក់​ អាយុ​៧ឆ្នាំម្នាក់​ អាយុ​៥​ឆ្នាំ​ម្នាក់​ និង​អាយុ​៣ឆ្នាំ​ម្នាក់​ បាន​នាំគ្នា​លេងល្បែង​ចង.​ក​ (ល្បែង​មរណៈ)​ ហើយក៏ជ្រុលស្លាប់ ក្មេង​ស្រី​ម្នាក់​ ឈ្មោះ​ សុខា​ អាយុ​៧ឆ្នាំ តែម្តង។ រី​ឯ​ក្មេង​តូច​ៗ២នាក់ទៀត ដែល​មិន​ទាន់​ បាន​លេង​ល្បែង​មរណៈ​នេះ​ ក៏​បានរួច​ពី​សេចក្តី​ស្លាប់​ទៅ​ ៕