ចាប់ខ្លួនបានហើយ ជនសង្ស័យដែលបន្លំខ្លួន មកមើលអ្នកជំងឺ រួចលួចទ្រព្យសម្បត្ដិបងប្អូនអ្នកជំងឺ ពេលដេកលក់
-

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០.០០នាទី អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានឃាត់ខ្លួន មុខសញ្ញាសង្ស័យ១នាក់ ឈ្មោះ ហង្ស ចន្ទកក្កដា ( ហៅដែន ) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លេងភ្លេង មានទីលំនៅផ្ទះជួល ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ដែលបានធ្វើសកម្មភាព លួចទូរស័ព្ទដៃ របស់ជនរងគ្រោះឈ្មោះ ប៉េង សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅក្នុងមន្ទីរបង្អែកពេទ្យខេត្តកោះកុង។ ដកហូតវត្ថុតាង៖ ទូរស័ព្ទ iPhone6 ចំនួន១គ្រឿង ពណ៌ទឹកប្រាក់។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចយើង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ៕