បង្ក្រាបឥល្ហែ! ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនិងគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួន
-

ភ្នំពេញ៖ នៅវេលាម៉ោង១៧នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់ចំណុចក្បែរសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ម្នាក់ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើ បានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ និន ស្រីនិច ហៅ តី ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអាហារដ្ឋានកំពត ទីលំនៅក្នុងហាងអាហារដ្ឋានកំពត ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

លោកនាយប៉ុស្ដិ៍បានឲ្យដឹងថា ខណៈពេលដែលជនសង្ស័យឈ្មោះ និន ស្រីនិច ហៅ តី កំពុងឈរម្នាក់ឯង (នៅចំណុចខាងលើ) មានការសង្ស័យក៏បានឃាត់ត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០៤កញ្ចប់ថង់តូចនៅក្នុងហោប៉ៅអាវខាងស្តាំ ក៍បានឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើចាត់ការតាមនីតិវិធីតែម្តង ។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០៤កញ្ចប់ថង់តូច ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

ដោយៈ ភារ៉ា