នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ បង្ហាញមុខជនសង្ស័យ​ឆក់២​នាក់​ ដកហូត​ម៉ូតូ​២​គ្រឿង​ និង​លុយ​២៥០០​ដុល្លារ
-

ភ្នំពេញ​ ៖​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ នៅ​ចំណុច​ផ្លូវ​លេខ​៥១​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបស្ពាយ​ពណ៌​ខ្មៅ​)​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ស្តូប​កម្ពុជា​វៀតណាម​ ផ្លូវ​សុធារស​ ភូមិ​២​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២១​និង​៣០​នាទី​ និង​ចាប់​យក​ម៉ូតូ​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ចំនួន​២​គ្រឿង​ និង​ភស្តុ​តាង​ជា​របស់​ជន​រង​គ្រោះ​ បញ្ជូន​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ ។​

​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៩​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២២​និង​០០​នាទី​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ នៅ​ចំណុច​ផ្លូវ​លេខ​៥១​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបស្ពាយ​ពណ៌​ខ្មៅ​)​ ។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​រួម​មាន​ ៖​

១-​ឈ្មោះ​ ហុង​ ម៉េ​ង​ហ៊​ត់​ ភេទ​ប្រុស​ អាយុ​ ២៧​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាងទង​,​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​លេខ​៥៩៨​ សង្កាត់​ទួល​សង្កែ​២​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។

២-​ឈ្មោះ​ ធឿ​ន​ ជា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​,​ មុខរបរ​ មិន​ពិតប្រាកដ​,​ ស្នាក់​នៅ​មិន​ពិតប្រាកដ​ ។

​វត្ថុ​តាង​ចាប់​យក​ ៖​ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​ឡេ​ត​ ពណ៌​ ស​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៤២៣៧៩២​ គ្មាន​ស្លាក​លេខ​ ចាប់​យក​ពី​ឈ្មោះ​ ហុង​ ម៉េ​ង​ហ៊​ត់​ ,​ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​ឡេ​ត​ ពណ៌​ ទឹកប្រាក់​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៤២៤០២០​ ពាក់​ស្លាក​លេខ​ ១HJ-៥៦៩៤​ ,​ ទូរ​សព្ទ័​ដៃ​ចំនួន​ ០២​ គ្រឿង​ ម៉ាក​ អាយ​ហ្វូ​ន​ 6s​ ពណ៌​ ទឹកប្រាក់​ ស៊ី​មកា​ត​លេខ​ ០៩៨​ ៩៤៨​ ១៩៥​ ,​ ម៉ាក​ LG​ ពណ៌​ ទឹកមាស​ ស៊ី​មកា​ត​លេខ​ ០៨៧​ ៨៥៦៨៤៧​ ,​ ចិញ្ចៀន​លោហធាតុ​ ពណ៌​ លឿង​ស្លេក​ ចំនួន​ ០២​ វង់​ ,​ ខ្សែ​ក​ ចំនួន​ ០១​ ខ្សែ​ ,​បណ្តោង​រូប​ឆ្កែ​ ចំនួន​ ០១​ ចាប់​យក​ពី​ឈ្មោះ​ ធឿ​ន​ ជា​ ភស្តុ​តាង​ជា​របស់​ជន​រង​គ្រោះ​ ដែល​ចាប់​យក​បាន​ ,​ នាឡិកាដៃ​ម៉ាក​CARTIER​ ខ្សែ​ស្បែក​ ពណ៌​ សូកូឡា​ ដាំ​ត្បូង​ពណ៌​ស​ ចំនួន​១៣៤​គ្រាប់​ ,​ ខ្សែ​ក​ លោហធាតុ​ ពណ៌​ លឿង​ស្លេក​ មាន​បន្តោង​រូប​ព្រះ​ចំនួន​ ០១​ ដាំ​ត្បូង​ពណ៌​ស​ចំនួន​ ២៥​ គ្រាប់​ និង​ប្រាក់​ដុល្លារ​ចំនួន​ ២៥០០​ ដុល្លារ​អា​មេ​រិ​ក​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ទូ​ សុទ្ធា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​លេខ​ ៦២​ ផ្លូវ​លេខ​៨​ សង្កាត់​ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ មុខរបរ​ លក់ដូរ​ សម្ភារៈ​បាត់បង់​ ៖​ កាបូបស្ពាយ​ ពណ៌​ខ្មៅ​ ចំនួន​០១​ ,​ លិខិតឆ្លងដែន​វៀតណាម​ឈ្មោះ​ PHAN​ THI​ THANH​ HOAN​ ចំនួន​ ០១,​ អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​វៀតណាម​ចំនួន​ ០១,-​ខ្សែ​ក​មាស​ទម្ងន់​៣​តម្លឹង​កន្លះ​ ចំនួន​ ០១​ខ្សែ​,-​នាឡិកាដៃ​ស្រី​ចំនួន​ ០១​ ,-​ប្រាក់​វៀតណាម​ ៤​លាន​ដុ​ង​,-​ប្រាក់​ដុល្លារ​ ៤៦០០០​ ដុល្លារ​អា​មេ​រិ​ក​ និង​ទូរ​សព្ទ័​ដៃ​ម៉ាក​ IPhoneX​ ដែល​មាន​លេខ​ ០១៥​ ៦០៩​ ០៧៧​ ចំនួន​ ០១​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ ការិយាល័យ​បាន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕

ប្រភព៖នគរបាលជាតិ