កូនទាហានរបស់ឧត្តមឯក ចាបភក្តី ត្រូវបញ្ជាការប្រើច្បាប់សឹកដោយវាយ កំប៉េះគូថជាំឈាម ដើម្បីតម្រូវចិត្តថៅកែក្រុមហ៊ុន ខេសុីមែន....(មានវីដេអូ)
-

យោងតាមអាខោន Facebook ឈ្មោះថា Prum San បានរៀបរាប់ដូចខាងក្រោមនេះថាៈ វាជារឿងហួសថ្លែង!! ដែលកូនទាហានកងយោធពលខេមរភូមិន្ទកម្ពុជា នៃកងពលឆ័ត្រយោង៩១១ របស់លោក ឧត្តមឯក ចាបភក្តី ត្រូវបានគេយកទៅយាមរោងចក្រខេសុីម៉ងដ៍ នៅស្រុកដងទង់ ខេត្តកំពត ហើយត្រូវលោកបញ្ជាការម្នាក់ ប្រើច្បាប់សឹកដោយវាយ កំប៉េះគូថជាំឈាមអង្គុយលែងកើត...តាមពត៌មានប្រាប់មកថា កូនទាហានទាំង៤០នាក់នោះ មិនចង់ទៅធ្វើកញ្ជះឯកជន ដែលបានប្រាក់ខែបន្ថែម១ខែ៨០$ទេ....ព្រោះមេគ្រប់គ្រងនៅរោងចក្រនោះអនុវត្តន៍វិន័យតឹងរឹង គឺអវត្តមាន១ថ្ងៃកាត់២០$ ទូទាត់ចុះឡើងៗ...ពួកគេនៅតែបានតែប្រាក់ខែរាជការដដែល....។

ខ្ញុំបាទព្រំសាន សុំគោរពស្នើសុំការបំភ្លឺ ពីឯកឧត្តម ចាបភក្តី..ឯកឧត្តមវង្សពិសេន ជាពិសេសគឺសុំការបំភ្លឺ ពីសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ...និងឆ្លៀតឱកាសនេះ ក៏សុំស្នើសុំសម្តេចមេត្តា ទប់ស្កាត់កុំឲ្យមានរឿងដូចខាងលើកើតឡើង....ព្រោះវាអាចជាការបង្កើនទ័ពខ្មោចឲ្យសត្រូវ....៕