ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ខ្សែស្រឡាយទូរសព្ទឆ្លាតវៃ OPPO ជំនាញខ្លាំងបំផុតខាងថតរូបសែលហ្វី និងថតពេលយប់ ដែលនេះជាលក្ខណៈពិសេសមួយ ទូរសព្ទម៉ាកល្បីៗដទៃទៀត អាចនឹងមានដូចឬសមត្ថភាពប្រហាក់ប្រហែលគ្នា។ ប៉ុន្តែមានលក្ខណៈពិសេសមួយដែល OPPO បានបញ្ចូលទៅម៉ូដែល F9 ដែលធ្វើម៉ាកល្បីៗដទៃទៀត ចង់ផ្ងារជើងត្រង់បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាក ៥ នាទី និយាយ ២ ម៉ោង។ គួរឲ្យរំលឹកផងដែរបច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Chargeបានបំពាក់មកជាមួយត្រកូល F តាំងពី F1Plus និង F3 Plus។
F9 មាន ៤ ពណ៌ សម្រាប់ ជ្រើសរើសគឺពណ៌ខៀវ (Twilight Blue) ពណ៌ក្រហម (Sunrise Red) ពណ៌ ស្វាយ (Starry Purple) ដែលសុទ្ធតែជា ពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់ ហើយថ្មីចុងក្រោយមួយទៀត គឺបៃតងលាយស (Jade Green)។ លើសពីនេះទៅទៀត ពណ៌ថ្មីចុងក្រោយ គឺបៃតងលាយស (Jade Green) ក៏បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតនៅក្នុង វីឌីអូថ្មីអ្នកនាង ពេជ្រ សោភា របស់ក្រុមហ៊ុនOPPOទៀតផង។ វីដេអូ « Lock សោរបេះដូង » មានការគាំទ្រយ៉ាងច្រើន ជាពិសេសបានជំរុញដល់ការលក់ OPPO F9 ឲ្យមានការកើនឡើង ក្នុងនោះគឺ ការលក់ចេញពណ៌មានចំនួនកំណត់ បៃតងលាយស (Jade Green) ធ្វើអោយអស់ពីស្តុកតែម្តង។
អ្វីដែលកាន់តែពិសេសជាងនឹងទៅទៀតនោះ ដើម្បីជាកាដូតបស្នងទៅកាន់អតិថិជនសម្រាប់ឆ្នាំថ្មី ដោយរាល់ការជាវ OPPO F9 គិតចាប់ ពី ថ្ងៃ ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ ថ្ងៃ ទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៩នឹងទទួលបានប័ណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ ខែគិតចាប់ពី ថ្ងៃ ដែលបានជាវ។ ប្រសិនបើអេក្រង់មានការបែកបាក់ ឬ ខូចខាត អតិថិជន អាច ប្រើ ប័ណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្ដូរយកអេក្រង់ថ្មី បាន ចំនួនមួយដងដោយមិនគិត ថ្លៃ ពី OPPO Service center។ ប៉ុន្តែបើមានការបាត់បង់នូវប័ណ្ណធានានេះ នោះ លោកអ្នកនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍នេះឡើយ៕
អត្ថបទក្រុមហ៊ុន