ស្ដាយរថយន្ដខ្លាំងណាស់.... រថយន្តស៊េរីទំនើបម៉ាក ឡង់គ្រឺស័រ មួយគ្រឿង ប្រទះក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទេចផ្នែកខាងមុខយ៉ាងដំណំ
-

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រឺស័រ មួយគ្រឿង រួមដំណើរនិងបុរសម្នាក់ទៀត បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបែកអស់មួយកង់រថយន្ត បង្កខ្ទេចផ្នែកខាងមុខ និងបែកធុងទឹកទៅមុខលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងបួស។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ៈ៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់ រួមដំណើរនិង​បុរសម្នាក់ទៀត បានបើកម៉ាកឡង់គ្រឺស័រមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2Z-1988 ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូង ផ្លូវពេញទំហឹង បណ្តាលក្បាលនាគរងការប្រះបែកតិចតួច ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

បន្ទាប់មកតៃកុងរថយន្ត និងអ្នករួមដំណើរបាននាំគ្នាចេញពីកន្លែងកើតហេតុបាត់អស់។ លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខតៃកុងរថយន្តបង្ហាញខ្លួននៅនិងកន្លែងកើតវិញ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕