នារីចិត្តព្រៃផ្សៃម្នាក់ បានសម្លាប់កូនស្រីខ្លួនឯង អាយុជាង១ឆ្នាំ យកទៅបោះចោលក្នុងទឹក យ៉ាងវេទនា ព្រោះតែខឹង.....(មានវីដេអូ)
ថៃៈ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួននារីវ័យ២២ឆ្នាំម្នាក់ ដែលបម្រុងរត់គេចខ្លួន ទៅក្រុងថេប ក្រោយពីវាយធ្វើបាបកូនស្រីបង្កើតរបស់ខ្លួន រហូតដល់ស្លាប់ រួចហើយក៏យកសពទៅបោះទម្លាក់ចោលក្នុងទឹក ព្រោះតែម្តាយតិរិច្ឆានរូបនោះ ខឹងកូនស្រីស្រែកយំមិនឈប់ ហើយក៏វ៉ៃកូនរហូតដល់ស្លាប់តែម្តងទៅ ហេតុការណ៍នេះកើតឡើងក្នុងឃុំថាឆាង ស្រុកមឿង ខេត្តចាន់ថាក់បុរី ប្រទេសថៃ ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។