ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជាង២គីឡូក្រាម ក្នុងស្រុកសៀមប៉ាង
ស្ទឹងត្រែងៈ កាលពីវេលាម៉ោង១១ៈ៤០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិខិក្រោ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ជនសង្ស័យម្នាក់ និងថ្នាំញៀន២គីឡូក្រាម ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួន។

បើតាមសម្ដីសមត្ថកិច្ចខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ផល កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបានមួង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ដោយដកហូតវត្ថុតាង ថ្នាំញៀនចំនួន២កញ្ចប់ធំទម្ងន់២,០៤៤.៩ក្រាមគឺជាប្រភេទមេតំហ្វេតាមីន ម្សៅពណ៌សថ្លា ហៅថា ICE ទឹកកក ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសុំណុំរឿងតាមនិតិវិធីបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។