គ្រោះរាំងស្ងួត ប្រយត្ន័ភ្លើងឆេះផ្ទះ... អគ្គីភយ័ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកមណ្ឌលសីមា
-

កោះកុងៈ កាលពីវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិថ្មី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង រងការខូចខាតស្ទើរទាំងស្រុង។ មានហេតុភ្ញាក់ផ្អើលមួយ ដោយអគ្គីភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋខ្នង ដែលមានម្ចាស់ផ្ទះឈ្មោះ សៅ ឆយ ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរធ្វើអាចារ្យ មានសមាជិកគ្រួសារចំនួន០៧នាក់ ស្នាក់នៅជាមួយគ្នា។

តាមប្រភពសមត្ថកិច្ច បានអោយដឹងថាៈ ករណីអគ្គីភ័យនេះ អាចបណ្តាលមកពីការទូស្សេខ្សែភ្លើង ហើយភ្លាមៗអាជ្ញាធរបានប្រើឡានទឹកចំនួន២គ្រឿង ជួយបាញ់ទឹកពន្លត់និងទប់ស្កាត់កុំឲ្យឆេះរាលទៅកាន់ផ្ទះអ្នកជិតខាងផងដែរ។

ទោះជាយ៉ាងនេះក្តី គ្រោះអគ្គីភ័យខាងលើ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ហើយក្រោយពីហេតុការណ៍កើតឡើង រដ្ឋបាលស្រុកក៏បាននាំយកអំណោយអនុសាខាកាកបាទក្រហមស្រុក ទៅចែកជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីជួយសម្រាលទុក្ខលំបាកជាបណ្តោះអាសន្នផងដែរ ៕