សាហាវព្រៃផ្សៃ! ប្លន់ហើយរំលោភនិងសម្លាប់ ស្រ្តីអ្នកបំរើការងារក្រៅម៉ាងម្នាក់ នៅក្នុងបន្ទប់ជួលរបស់នាង
-

ម៉ាឡេស៊ី៖ យោងទៅតាម NST នាង Jamilah Mat Shaari អាយុ៣៣ ឆ្នាំត្រូវបានគេរកឃើញអាក្រាតកាយនិងស្លាប់នៅក្នុងបន្ទប់របស់នាងនៅ Taman Universiti, Seri Kembangan នៅម៉ោង៥ ល្ងាចថ្ងៃទី១៧ ខែមករាឆ្នាំ២០១៩ ។ Jamilah មកពីប្រទេសឥណ្ឌូនេស៊ីនាងធ្វើការជាអ្នកបម្រើក្រៅម៉ោងនៅទីនោះ។ អ្នកស្រី Suridah Sadrum អាយុ៣៤ ឆ្នាំជាប្អូនថ្លៃរបស់គាត់ជឿជាក់ថា Jamilah ត្រូវបានចោរប្លន់រំលោភនិងសម្លាប់ចោលយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។ សេចក្តីថ្លែងរបស់នាងត្រូវបានគេមើលឃើញនៅលើកញ្ចក់ទូរទស្សន៏ CCTV នៅឯផ្ទះល្វែងដែលបង្ហាញថា Jamilah វិលត្រឡប់មកផ្ទះវិញសម្រាប់អាហារថ្ងៃត្រង់បន្ទាប់ពីហេតុការណ៍នេះកើតឡើង។ របាយការណ៍មួយរបស់ Sin Chew Daily បានបង្ហើបឱ្យដឹងថានាងត្រូវបានចោរប្លន់រំលោភនិងសម្លាប់ចោលយ៉ាងព្រៃផ្សៃ និងបានយកលុយគ្រឿងអលង្ការមួយចំនួនទៀត។ យើងសូមចូលរួមមរណទុក្ខចំពោះគ្រួសាររបស់នាងហើយសង្ឃឹមថាប៉ូលីសនិងឆាប់ចាប់ខ្លួនក្រិដ្ឋជនល្មោភកាមរូបនេះមកផ្តលន្ទារទោសឲ្យបានឆាប់រហ័ស៕ 

អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ World of buzz