មិនដឹងថាគិតអ្វីរាល់ថ្ងៃ... បុរស​ម្នាក់ ផឹកស្រា​ស្រវឹងដុត​ផ្ទះ​ខ្លួនឯង​ ឆេះ​ហ្មត់គ្មានសល់ នៅ​ស្រុក​ពួក
-

សៀមរាបៈ កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច​ភូមិ​តា​ស្នែ​ ឃុំ​ដូន​កែវ ស្រុក​ពួក​ខេត្តសៀមរាប​។ ផ្ទះ​ដែល​ត្រូវបាន​ក្លាយជា​ចំណី​អគ្គិភ័យ​ គឺមាន​ទំហំ៥ម៉ែត្រ​ គុណ​នឹង៧ម៉ែត្រ ធ្វើ​ពី​ឈើ ជញ្ជាំង​ស្លឹក​ប្រក​ស័ង្កសី​ រួមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួន​ទៀតផង។ ជនបង្ក​ឱ្យមាន​អគ្គិភ័យ​ គឺមាន​ឈ្មោះ​ ស៊ិន​ នុយ​ ភេទ​ប្រុស​ អាយុ៣៥ឆ្នាំ ​មុខរបរ​ធ្វើស្រែ​ មាន​ប្រពន្ធ​ឈ្មោះ ​កែវ​ ឡុ​ក​ ភេទ​ស្រី​ អាយុ២៩ឆ្នាំ​ មុខរបរ​ធ្វើស្រែ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ពួក​ បានធ្វើការ​ឃាត់ខ្លួន​ នឹង​ឱ្យធ្វើ​កិច្ចសន្យា​ ដោយ​បញ្ឈប់​ការធ្វើ​អំពើ​បែបនេះ​ទៀត ៕