បច្ចេកវិទ្យា៖ ក្រុមហ៊ុន Nokia ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៦៥ ដោយស្ថាបនិកល្បីឈ្នោះបីរូប គឺលោក Fredrik Idestam, Leo Mechelin និង លោក Eduard Polón ក្នុងការដឹកនាំក្រុមហ៊ុន និងបានផលិតចេញនូវទូរស័ព្ទ និងស្មាតហ្វូនដែលធានានូវគុណភាព ក្នុងការប្រើប្រាស់ជាពិសេស ថាមពលថ្មកាន់បានយូរ។ ប្រិយមិត្តទាំងអស់ និងរីករាយជាមួយកម្មិធីពិសសសម្រាប់ឳកាសបុណចូលឆ្នាំថ្មីប្រពៃណីចិននិងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ប្រិយមិត្តព្រមទាំងអតិថិជនដែលនិយមគាំទ្រទូរស័ព្ទ Nokia ដែលបានផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ។
ស្មាតហ្វូន Nokia 2.1 បានបង្ហាញវត្តមានចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ ក្នុងតំលៃត្រឹមតែ១១៥ ដុល្លា តែប៉ុណ្ណោះ រួមជាមួយនឹងការប្រូម៉ូសិន បន្ថែមជូនបន្ទះការពារអេក្រង់ នឹងកាបូបក្រវ៉ាត់ចង្កេះ ដ៏ស្រស់ស្អាតមួយ រួមនឹងស៊ីមកាត Cellcard ដែលមាន Free អ៊ីនធើណែតទំហំ 10GB/ខែ សម្រាប់រយៈពេលពេញមួយឆ្នាំថែមទៀតផង។ ពេលនេះវត្តមានស្មាតហ្វូន Nokia 2.1 នេះបានបង្ហាញវត្តមានម្តងទៀតហើយ សម្រាប់ឳកាសបុណ្យចូលឆ្នាំចិន ហើយប្រិយមិត្ត អាចហៅថា ស្មាតហ្វូនឈ្មោះចាស់វត្តមានថ្មីសម្រាប់ ហុងស៊ុយបុណ្យចូលឆ្នាំចិន ២០១៩ នេះ ក្រុមហ៊ុននិងធ្វើការបន្ថែមជូនប្រម៉ូសិនពិសេសដូចមុន គឺក្រុមហ៊ុន បានថែមជូនបន្ទះការពារអេក្រង់ នឹងកាបូបក្រវ៉ាត់ចង្កេះ ដ៏ស្រស់ស្អាតមួយ រួមនឹងស៊ីមកាត Cellcard ដែលមាន Free អ៊ីនធើណែតទំហំ 10GB/ខែ សម្រាប់រយៈពេលពេញមួយឆ្នាំថែមទៀតផង។ រួសរាន់ឡើងកុំឲ្យឪកាសនិងពេលវេលាដ៍មានតម្លៃនេះកន្លងផុតឲ្យសោះ។
យោងតាមក្រុមហ៊ុន Nokia បានអោយដឹងថា ម៉ូដែល Nokia 2.1 គឺជាប្រភេទ Android Oreo Go Edition ដែលបានបំពាក់នូអេក្រង់ទំហំ 5.5" IPS ជាមួយនឹងកម្រិតសមាមាត្រ 16:9 aspect ratio និងកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1280 x 720 ប្រើប្រាស់នូវ Speakers ភ្លោះ លឺពិរោះរងំរណ្តំដួងចិត្តសម្រាប់ប្រិយមិត្តគ្រប់គ្នា។ ស្មាតហ្វូន Nokia 2.1នេះ ប្រើប្រាស់បន្ទះឈីប Snapdragon 425, មាន CPU ចំនួន 4 គ្រាប់ អាចរត់ក្នុងល្បឿន 1.4GHz ប្រភេទ Cortex-A53 និងប្រើ GPU Adreno 308។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 8MP ភ្ជាប់ជាមួយនឹងមុខងារ HDR Mode ដែលអាចធ្វើឱ្យពណ៌ដែលថតនេះធម្មជាតិពិតៗ និងច្បាស់ស្រស់ស្អាតទាក់ភ្នែកតែម្តងបើប្រិយមិត្តបានប្រើហើយប្រាកដជាសរសើរមិនដាច់ពីមាត់ឡើយ។ ចំពោះកាមេរ៉ាខាងមុខទំហំ 5MP សម្រាប់ថត Selfie ថតបានស្រស់ស្អាតផងដែរ។ ។ ស្មាតហ្វួននេះ មានអង្គផ្ទុកទិន្នន័យ ទំហំ 8GB ជាមួយរ៉េមទំហំ 1GB ប៉ុណ្ណោះ ប៉ុន្តែអ្នកអាចបន្ថែមនូវម៉េមូរីខាងក្រៅ microSD បានទំហំដល់ទៅ 128GB សម្រាប់ការផ្ទុកកម្មវិធី ឯកសារ រូបភាព វីដេអូ ជាច្រើនថែមទៀតផង ស្មាតហ្វូន Nokia 2.1 មានថាមពលថ្ម 4000mAh អាចប្រើប្រាស់បាន២ ថ្ងៃដោយគ្មានបញ្ហា និងព្រួយបារម្ភ ជាមួយការលេងហ្គេម ស្តាប់ចម្រៀង នឹងទស្សនាវីដេអូបានយ៉ាងសប្បាយរីករាយផងដែរ។
សរុបសេចក្តីមកស្មាតហ្វូន Nokia 2.1 មិនត្រឹមតែរចនាមក មានភាពទាក់ទាញមែនទែនសំរាប់មនុស្សគ្រប់វ័យ ថ្មកាន់បាន២ថ្ងៃ ព្រមទាំងបន្ថែមជូនបន្ទះការពារអេក្រង់ នឹងកាបូបក្រវ៉ាត់ចង្កេះ ដ៏ស្រស់ស្អាតមួយ រួមនឹងស៊ីមកាត Cellcard ដែលមាន Free អ៊ីនធើណែតទំហំ 10GB/ខែ សម្រាប់រយៈពេលពេញមួយឆ្នាំថែមទៀតផង សម្រាប់ឳកាសបុណ្យចូលឆ្នាំចិនដែលនិងចូលមកដល់រយះពេល១៥ ថ្ងៃទៀតទេ ប្រញាប់រួសរាន់ឡើងកុំឲ្យពេលវេលាដ៍ពិសេសនេះកន្លងផុតឲ្យសោះ។ ក្រុមហ៊ុន HMD Global យើងខ្ញុំសង្ឃឹមថាបងប្អូនប្រិយមិត្ត និងអតិថិជនទាំងអស់ មេត្តាគាំទ្រឲ្យបានច្រើនជាងនេះ និងបន្តការប្រើប្រាស់នូវស្មាតហ្វូនដែលបានផលិតដោយ ក្រុមហ៊ុន KTH យើងខ្ញុំ៕
សូមទស្សនាវីដេអូខាងក្រោម៖
អត្តបទ៖ ផានិត