សម្រាប់ឳកាសអបអរចូលឆ្នាំចិន Nokia 5.1 Plus ប្រូម៉ូសិនពិសេស ថែមជូនកាបូបក្រវ៉ាត់ចង្កេះ ដ៏ស្រស់ស្អាតមួយ ហើយតម្លៃសមរម្យបំផុត ត្រឹមតែ២១៩ ដុល្លារ
-

បច្ចេកវិទ្យា៖ ក្រុមហ៊ុន HMD Global ជាក្រុមហ៊ុនដែលបានផលិតចេញទូរស័ព្ទជាច្រើនម៉ូត និងគ្រប់សេរ៊ីសម្រាប់តំរូវការទីផ្សារជូនដល់អតិថិជននិងបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា។ ជាការពិតណាស់សម្រាប់ពេលថ្មីៗនេះក្រុមហ៊ុន HMD Global បានចេញលក់ទូរស័ទ្ទស្មាតហ្វូន Nokia 5.1 Plus ម្តងរួចមកហើយក្នុងទីផ្សារប្រទេសកម្ពុជាយើង សំរាប់តំរូវការ ជូនដល់អតិថិជន ឥឡូវនេះក្រុមហ៊ុន KTH និងបង្ហាញវត្តមានថ្មី ពីស្មាតហ្វូន Nokia 5.1 Plus ម្តងទៀត អតិថិជននិងបងប្អូនប្រជាពលរដ្ឋអាចហៅថា ស្មាតហ្វូនចាស់ បោះសម្លេងថ្មី លើទឹកដីកម្ពុជា នេះជាឃ្លាសម្រាប់ប្រើយកហុងស៊ុយក្នុងឳកាសអបអរបុណ្យចូលឆ្នាំចិនដែលនិងឈានចូលមកដល់ក្នុងពេលខាងមុខនេះ។

បើយើងនិយាយពីស្មាតហ្វូន Nokia 5.1 Plus នេះជាវត្តមានលើកទី២ ហើយបានចេញលក់គ្រប់ហាងក្នុងទីផ្សារប្រទេសកម្ពុជាយើង ព្រោះដោយមានការនិយមគាំទ្រពីអតិថជនយ៉ាងច្រើនកុះករ ហើយសរសើរមិនដាច់ពីមាត់ នៃគុណភាពក្នុងការប្រើប្រាស់របស់ ក្រុមហ៊ុន Nokia ហើយស្មាតហ្វូន Nokia 5.1 Plus នេះដំណើរការដោយប្រព័ន្ទ Android One និងមានលក្ខណៈពិសេសល្អប្រសើរ គួរជាទីពេញចិត្ត ផងដែរ។ ប្រិយមិត្តដែលជឿជាក់ ក្រុមហ៊ុន Nokia ច្បាស់ជាដឹងថា តម្លៃពិតជាសមរម្យបំផុតពី Nokia 5.1 Plus សម្រាប់ បុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ គឺតម្លៃដដែល ត្រឹមតែ២១៩ ដុល្លារ អ្វីដែលធ្វើឲ្យអតិថិជន និងបងប្អូនប្រជាពលរដ្ឋកាន់តែសប្យាយរីករាយនោះ សម្រាប់បុណ្យចូលឆ្នាំចិននេះក្រុមហ៊ុន និងថែមជូនកាបូបក្រវ៉ាត់ចង្កេះ ដ៏ស្រស់ស្អាតមួយទៀតផង តោះកុំឲ្យឧកាសដ៍ពិសេសនេះកន្លងផុតទៅសូមបងប្អូនប្រជាពលរដ្ឋ និងអតិថិជនទាំងអស់ប្រញាប់រួសរាន់ឡើង ។ មុននិងសម្រេចចិត្តទិញប្រើសូមអតិថិជនទាំងអស់ចូលទៅមើល លក្ខណះសម្បត្តិ និងគុណភាពរបស់ស្មាតហ្វូន Nokia 5.1 Plus នេះសិន។

ស្មាតហ្វូន Nokia 5.1 Plus នេះគឺជាស្មាតហ្វូនដែលមានអេក្រង់ Notch Display រំលេចម៉ូតឆកទ្រវែង វាមានកម្រិតទាបជាងស្មាតហ្វូន Nokia 6.1 Plus បន្តិច។ ស្មាតហ្វូននេះមានទំហំអេក្រង់ 5.86-inch display មានកញ្ចក់កោង 2.5D ដែលមានកម្រិតភាពច្បាស់ HD+ 720x1520 pixels កម្រិតសមាមាត្រ Aspect Ratio 19:9 ។ Nokia 5.1 Plus នេះប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P60 SoC រ៉េមទំហំ 3GB ។ ដូចនឹងស្មាតហ្វូន Nokia 6.1 Plus ដែរ តែស្មាតហ្វូន 5.1 Plus មានថាមពលថ្ម 3,060mAh ។ និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងមានការប្រើនូវ microSD ផងដែរ។ ចំពោះការថតរូបភាពវិញនោះ ស្មាតហ្វូន Nokia 5.1 Plus មានកាមេរ៉ាភ្លោះ 13MP+5MP នៅផ្នែកខាងក្រោយ ដែលមានកម្រិត Aperture f/2.0 ហើយមានកាមេរ៉ាខាងមុខទំហំ 8MP នឹងកម្រិត Aperture f/2.2។ មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោយ បច្ចេកវិទ្យាក្នុងការដោះសោរខាងមុខ 4G VoLTE, dual-SIM support, Wi-Fi 802.11ac, Bluetooth 4.2, GPS មានរន្ធដោតកាសស្តាប់ 3.5mm audio jack ។

ស្មាតហ្វូន Nokia 5.1 Plus ដំណើរការតាមប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយវាក៏នឹងក្លាយជាស្មាតហ្វូន Nokia ដំបូងគេដែលធ្វើបច្ចុប្បន្នភាពទៅកាន់ Android 9 Pie ។ Nokia 5.1 Plus នេះគឹមានបីពណ៌សម្រាប់ជ្រើសរើស ពណ៏ខៀវ Midnight Blue, ពណ៌ស Gloss White និងពណ៌ខ្មៅ Gloss Black។

គួរបញ្ជាក់ផងដែរថា Nokia 5.1 Plus ពិតជាធានានូវគុណភាពក្នុងការប្រើប្រាស់ ជាមួយតម្លៃសមរម្យសមត្ថភាពដ៍អស្ចារ្យនិងថែមជូនកាបូបក្រវ៉ាត់ចង្កេះ ដ៏ស្រស់ស្អាតមួយ ហើយក៍ជាប្រម៉ូសិនលក់ក្នុងឳកាសអបអរបុណ្យចូលឆ្នាំចិនដែលឈានមកដល់ក្នុងៃពេលឆាប់ៗនេះ។ នេះជាដំណឹងល្អមួយដែលវត្តមានរបស់ស្មាតហ្វូន Nokia 5.1 Plus ចេញរូបរាងជាថ្មីម្តងទៀតសម្រាប់ហុងស៊ុយឆ្នាំ២០១៩ និងឧកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ក្រុមហ៊ុន HMD Global យើងខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងប្រិយមិត្តទាំងអស់ រីករាយជាមួយស្មាតហ្វូន Nokia 5.1 Plus នេះដោយក្តីពេញចិត្តជាទីបំផុត៕

អត្តបទ៖ ផានិត