បច្ចេកវិទ្យា៖ ក្រុមហ៊ុន HMD Global ជាក្រុមហ៊ុនដែលបានផលិតនូវស្មាតហ្វូនជាច្រើនម៉ូត និងគ្រប់ស៊េរី សម្រាប់តំរូវការទីផ្សារជូនដល់អតិថិជនគ្រប់គ្នា។ ថ្មីៗនេះក្រុមហ៊ុនបានចេញលក់ស្មាតហ្វូនជាច្រើនលើទីផ្សារក្នុងប្រទេសកម្ពុជាយើង។ ពេលនេះក្រុមហ៊ុនបានប្រកាសលក់ប្រូម៉ូសិននូវស្មាតហ្វូន Nokia 6.1 Plus ក្នុងឳកាសបុណ្យចូលឆ្នាំចិនដែលនិងឈានមកដល់ក្នុងពេលឆាប់ៗនេះ។
ស្មាតហ្វូន Nokia 6.1 Plus ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Nokia ទើបតែចេញលក់ជាផ្លូវការថ្មីៗនេះ ក៏ដាច់ស្តុក នេះ ដោយសារតែទទួលបានការចាប់អារម្មណ៍ខ្លាំង និងការគាំទ្រហួសពីការស្មានពីបណ្តាប្រិយមិត្តទាំងអស់ដែលនិយមគាំទ្រ។ ស្មាតហ្វូន Nokia 6.1 Plus នេះមានរូបរាងកាលីបទាន់សម័យ អេក្រង់ធំងាយស្រួលក្នុងការទស្សនាភ្ជាប់ជាមួយនឹង Notch កាមេរ៉ាភ្លោះថតរូបភាពច្បាស់ស្រស់ស្អាត ប្រព័ន្ធស្កេនក្រយ៉ៅដៃដែលធានានូវសុវត្ថិភាពខ្ពស់សក្តិសមបំផុតសម្រាប់តម្រូវការអ្នកប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្ននេះ។
យោងតាមក្រុមហ៊ុន KTH បានឲ្យដឹងថា ស្មាតហ្វូន Nokia 6.1 Plus និងធ្វើការប្រូម៉ូសិនក្នុងឳកាសបុណ្យចូលឆ្នាំចិន ដែលនិងឈានមកដល់ក្នុងពេលឆាប់នេះហើយ ហើយក្រុមហ៊ុន និងធ្វើការបន្ថែមជូនសម្បកការពារទូរស័ព្ទ (Case), ស្គ្រីនការពារអេក្រង់,កាបូបស្ពាយ Nokia និងស៊ីមលេខពិសេសពីក្រុមហ៊ុន Cellcard ជាមួយនឹងការ Free អ៊ីនធើណិត 10GB ក្នុង 1 ខែរយៈពេលមួយឆ្នាំពេញ ហើយលក់ក្នុងតម្លៃដដែល គឺត្រឹមតែ ២៦៩ ដុល្លារតែប៉ុណ្ណោះរួសរាន់ឡើងកុំឲ្យឳកាសដ៍មានតម្លៃនេះកន្លងផុតឲ្យសោះ។
Nokia 6.1 Plus ប្រើប្រាស់ អេក្រង់ 5.8 អ៊ីញ Notch Full-Display ដែលអាចបង្កើតនូវកម្រិតភាពច្បាស់ដល់ទៅ 2160x1080 pixels ការពារដោយកញ្ចក់ 2.5D Gorilla Glass 3 មិនអោយមានស្នាមឆ្កូតនៅលើអេក្រង់ឡើយ។ Aspect Ratio 19:9 និងមានដង់ស៊ីតេអេក្រង់ 432 ppi ។ កាមេរ៉ាភ្លោះខាងក្រោយពីរគ្រាប់មានទំហំ 16MP + 5MP សម្រាប់ថតរូបភាពវីដេអូយ៉ាងច្បាស់ ហើយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី AI ក្នុងការគ្រប់គ្រងទៅលើពណ៌ ការបន្ថែមនូវ Effects និងការទ្រទ្រង់នូវ HDR ។
ចំនែកកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 16MP ហើយអ្វីដែលកាន់តែពិសេសនោះជាមួយនឹងមុខងារ Bothie អ្នកប្រើប្រាស់អាចថតរូបភាពដោយកាមេរ៉ាខាងមុខ និងខាងក្រោយក្នុងពេលជាមួយគ្នាផងដែរ។ សម្រាប់ប្រព័ន្ធសុវតិ្ថភាពរបស់វាគឺការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Scanner) ស្ថិតនៅក្រោមកាមេរ៉ាភ្លោះដែលមានសមត្ថភាពក្នុងការស្កេនដោះសោរបានលឿន និងសុវត្ថិភាពបំផុតទៅលើទិន្នន័យប្រើប្រាស់នៅក្នុងស្មាតហ្វូន Nokia 6.1 Plus នេះ។
ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 636 រួមជាមួយ RAM ទំហំ 4GB និងមានទំហំផ្ទុកខាងក្នុងទំហំ 64GB ស្មាតហ្វូននេះ ក៏មានរន្ធដោតកាត microSD ផងដែរ ដែលអាចអោយអ្នកប្រើប្រាស់អាចបន្ថែមសមត្ថភាពផ្ទុករបស់ទូរស័ព្ទ។ មាន CPU Octa-Core រត់បានល្បឿន 1.8 GHz, GPU Adreno 509, និងមានឈីប ជាប្រភេទ Snapdragon 636។
ថាមពលថ្មកាន់បានយូរ ដែលមានទំហំដល់ទៅ 3060mAh ជាមួយនឹងមុខងារសាកបញ្ចូលបានលឿន USB Type-C ដែលសាកថ្មបានលឿនរហ័សបំផុត បញ្ចូលថាមពលថ្ម 30 នាទីបានពេញ 50% ។ ឥលូវនេះ ក្រុមហ៊ុន HMD Global បានប្រកាសថា ស្មាតហ្វូន Nokia 6.1 Plus អាចតម្លើងទៅកាន់ Android 9 (Pie) បានភ្លាមៗ ។
គួរបញ្ជាក់ថាផងដែរថា ស្មាតហ្វូន Nokia 6.1 Plus នេះពិតជាអស្ចារ្យទាំងសមត្ថភាព គុណភាពថ្មកាន់បានយូរ ហើយក្រុមហ៊ុនបានធ្វើការប្រូម៉ូសិនលក់ក្នុងឳកាសបុណ្យចូលឆ្នាំចិនដែលនិងឈានមកដល់ក្នុងពេលខាងមុខនេះ។ ក្រុមហ៊ុននិងធ្វើការថែមជូនសម្បកការពារទូរស័ព្ទ (Case), ស្គ្រីនការពារអេក្រង់,កាបូបស្ពាយ៍ Nokia និងស៊ីមលេខពិសេសពីក្រុមហ៊ុន Cellcard ជាមួយនឹងការ Free អ៊ីនធើណិត 10GB ក្នុង 1 ខែរយៈពេលមួយឆ្នាំពេញ ប្រញាប់រួសរាន់ឡើងបងប្អូនប្រិយមិត្ត និងអតិថិជនទាំងអស់ កុំឲ្យឳកាសដ៍ពិសេសនេះកន្លងផុតទៅឲ្យសោះ។ ដោយសារតែមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ និងអតិថិជនទាំងអស់ទើបក្រុមហ៊ុន HMD Global យើងខ្ញុំបានបន្តដំណើរ និងរីកចំរើនមកដល់ពេលបច្ចុប្បន្ន។ ក្រុមហ៊ុន HMD Global សង្ឃឹមថាបងប្អូនទាំងអស់ព្រមទាំងអតិថជនមេត្តាគាំទ្រនិង បន្តការប្រើប្រាស់នូវផលិតផលដែលបានផលិតដោយក្រុមហ៊ុន Nokia នេះឲ្យបានច្រើនជាងនេះ ក្រុមហ៊ុន HMD Global យើងខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋ និងអតិថិជន ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ឲ្យជូបតែពុទ្ធិពរទាំង៤ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្តបទ៖ ផានិត