ទារិកាអាយុទើប​តែបាន៣ សប្តាហ៍​ ត្រូវបានឪពុកម្តាយនិងក្រុមសាច់ញាតិចិត្តឃោរឃៅ យកទៅបោះបង់ចោល និងជីកកប់ទាំងរស់ក្នុងព្រៃ ព្រាះពួកគេគិតថា ទារកនេះមានព្រលឹងអារក្សចូលរូប
-

ឥណ្ឌា៖ តាមសេចក្តីរាយការណ៍របស់សារព័ត៏មាន World Of Buzz បានឲ្យដឹងថាទារិកាទើបបានអាយុ៣ សប្តាហ៍ត្រូវបាន​ឪពុកម្តាយនិងសាច់ញាតិយកទៅបោះបង់ចោល ហើយបានកប់ទារកនេះក្នុងដីទាំងរស់ថែមទៀតផង ព្រោះពួកគេ​គិតថាទារកនេះមានព្រលឹងអារក្សចូលសណ្ធិតក្នុងខ្លួនទារកនេះ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ៧ ព្រឹក នៅក្នុងតំបន់ព្រៃ ស្ថិតក្នុងភូមិ Dharmendra Kumar ប្រទេសឥណ្ឌា។ 

ក្រោយពីហេតុការណ៍នេះបានកើតឡើងប្រហែលជា ៣ម៉ោង ទារកនេះត្រូវបានអ្នកភូមិម្នាក់បានដើរកាត់តំបន់នោះក៍បានលើសំលេងទារកនេះយំរួចរូបគាត់ក៍មានការភ្ញាក់ផ្អើលឆោរឡោរ ហើយបានាស្រែកឲ្យអ្នកភូមិផ្សេងទៀតមកជួយទារកនេះតែម្តង។ បន្ទាប់ពីក្រុមអ្នកភូមិបានជួយយកទារកនេះចញពីក្នុងដីហើយ បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យទើបទារកនេះរួចផុតពីសេចក្តីស្លាប់។

បើតាមការរៀបរាប់ពីអ្នកភូមិម្នាក់នៅជិតផ្ទះរបស់គាត់បានប្រាប់ប៉ូលីសថា មុនពេលឪពុកម្តាយ និងក្រុមសាច់ញាតិយកទារកនេះទៅជីកកប់ទាំងរស់នៅក្នុងព្រៃ ព្រោះពួកគេគិតថា ទារកទើបតែមានអាយុ៣ សប្តាហ៍នេះមាន ព្រលឹងវិញ្ញាណអារក្សចូលរូប ទើបពួកគេមានការភ័យខ្លាចទើបសំរេចចិត្តយកទារកនេះទៅបោះបង់ចោល និងកប់ទាំងរស់តែម្តង។

បន្ទាប់ពីបានដឹងរឿងហេតុនេះហើយ ក្រុម​ប៉ូលីសបានទៅដល់ផ្ទះឪពុកម្តាយទារកនេះ ហើយធ្វើការឃាត់ខ្លួននិង បញ្ជូនទៅកាន់ស្នងការប៉ូលីស ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕



អត្តបទបកប្រែនិងកែសម្រួលដោយ ៖ ផានិត

ប្រភពពី៖ WOB