ផ្អើលប្រជាពលរដ្ឋ ទាំងកណ្ដាលថ្ងៃត្រង់ ក្នុងខណ្ឌឬស្សីកែវ ករណីអគ្គិភ័យបានឆាបឆេះបន្ទប់ជួលមួយកន្លែង
-

ភ្នំពេញៈ កាលពីវេលាម៉ោង១១ៈ៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៩៩R ចំណុចបន្ទប់ជួលជាន់ទី៣ ក្រុម៨​ ភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយអគ្គិភ័យបានឆាបឆេះបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់។

សមត្ថកិច្ចឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាយគមន៍ចំនួន៤គ្រឿង ក្នុងនោះរថយន្តសាលារាជធានីភ្នំពេញចំនួន០៣គ្រឿង និងរថយន្តសាលាខណ្ឌឬស្សីកែវចំនួន១គ្រឿង បានចុះមកបាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង ទើបភ្លើងរលត់ជាវិញទាំងស្រុង។

ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះកើតឡើង បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ផ្តើមចេញពីបន្ទប់B២៩ ជាន់ទី៣ ឆេះខូចខាតសម្ភារ:ប្រើប្រាស់ក្នុងបន្ទុប់ទាំងស្រុង និងរាលដាលដល់បន្ទប់ចំនួន២ផ្សេងទៀត រងការខូចខាតសម្ភារៈមួយចំនួនផងដែរ ៕