សិស្សសាលាបឋមសិក្សា១៧ នាក់ពុលចំណីអាហារ ដែលលក់នៅក្បែរសាលារៀន ក្នុងប្រទេសម៉ាឡេស៊ី
-

ម៉ាឡេស៊ី៖ បើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៏មាន world Of Buzz បានឲ្យដឹងថាមានសិស្សចំនួន​១៧នាក់បានពុលអាហារនៅសាលាឋមបសិក្សាមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី នៅម៉ោង ១០ព្រឹក នៅពេលដែលពួកគេបានញុំចំណីអាហារដែលលក់នៅក្បែរសាលារៀនរបស់ពួកគេ។ បន្ទាប់ពីពួកគេបានញុំចំណីអាហារនេះហើយមួយសន្ទុះក្រោយមកស្រាប់តែមានសិស្សខ្លះមានអាការះក្អួត វិលមុខ និងខ្លះទៀតបានដួលសន្លប់ ហើយពួកគេត្រូវបានដឹកសង្រ្គោះទៅព្យាបាលនៅគ្លីនីកគីសហ៊ីតានម៉ាន់ជូក្នុងប្រទេសម៉ាឡេស៊ី។

ក្រោយពីបានគ្រូពេទ្យពិនិត្យរកឃើញថាក្មេងទាំងអស់មានចំនួយ១៧ នាក់នេះពិតជាបាទពុលអាហារ និងចំណីនៅសាលាពិតមែន។ ក្រុមគ្រូពេទ្យបាននិយាយអាណាព្យាបាលគ្រប់រូបត្រូវយកចិត្តទុកដាក់ចំពោះកូន​ៗ និងប្រាប់ពួកគេឲ្យទិញចំណីញុំត្រូវមានការប្រុងប្រយ័ត្នផង។ ករណីនេះមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតក្មេងៗទាំងអស់គ្រាន់តែពួកគេក្អួត ចុកពោះ វិលមុខ ហើយបានដួលសន្លប់ ហើយក៍ជាសំណាងណាស់ដែលបានបញ្ជូនពួកគេមកសង្រ្គោះនៅមន្ទីរពេទ្យទាន់ពេលវេលា គ្រូពេទ្យបានបន្ថែមថានិងមិនឲ្យមានករណីបែបនេះកើតឡើងម្តងទៀតទេ ព្រោះថាអាចប៉ះពាល់ដល់សុខភាពនិងការសិក្សារបស់ពួកគេ៕

អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ World Of Buzz