មូលហេតុដែលបណ្តាលឲ្យសិស្សបឋមសិក្សាពុលអាហារ បណ្តាលមកពី បុគ្គលិកចុងភៅនៅភោជនីយដ្ឋានទាំងអស់ កង្វះអនាម័យដែលបង្កឲ្យមានវីរុស និងបាក់តេរី ក្នុងអាហារដែលបានចំអិន
-

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យម៉ាឡាយ៉ាដែលដឹកនាំដោយលោក Assoc សាស្ត្រាចារ្យ Siti Nursheena Mohd Zain បានរកឃើញថាមានអត្រាខ្ពស់នៃបាក់តេរីពុលអាហារបណ្តាលមកពីចុងភៅនៅភោជនីយដ្ឋានជាពិសេសកម្មករបរទេសមកពីប្រទេសឥណ្ឌាដែលធ្វើការនៅក្នុងឧស្សាហកម្មសេវាកម្មម្ហូបអាហារ​ នៅភោជនីយដ្ឋានមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី។


បើយោងតាមការរៀបរាប់របស់ក្រសួងកសិកម្មនិងចំណីអាហារបានឲ្យដឹងថា នេះពិតជាតម្រូវឱ្យមានការកែលម្អស្តង់ដាអនាម័យនិងអនាម័យផ្ទាល់ខ្លួននៅក្នុងឧស្សាហកម្មសេវាកម្មម្ហូបអាហារនៅភោជនីយដ្ឋានទាំងអស់ក្នុងប្រទេសទេសម៉ាឡេស៊ី ជាពិសេសអ្នកព្រឹក្សាយោបល់ចំណីអាហារហូបតម្រូវឲ្យមានការកែប្រែនូវការពិនិត្យឲ្យបានល្អិតល្អន់ ហើយត្រូវឲ្យចុងភៅនិង កម្មករដែលធ្វើការនៅភោជនីដ្ធានទាំងអស់ត្រូវយកចិត្តទុកដាក់និងត្រូវមានអនាម័យល្អជានិច្ច ជៀសវាងកុំឲ្យមានបញ្ហានូវការកង្វះអនាម័យដែលបង្កឲ្យមេរោគបាក់តេរីក្នុងអាហារនៅពេលចំអិន​ (លោកសាស្ត្រាចារ្យ Siti Nursheena Mohd Zain) មានប្រសាសន៍ថា អនាម័យ នាំមកនូវសុខភាព៕


អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ World Of Buzz