មិនដែលលឺ! ប៉ូលីសបានឃាត់ខ្លួនក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ដោយមិនពាក់មួយកសុវត្តិភាព...(មានវីដេអូ)
-

ថៃ៖ បើតាមសេចក្តីរាយការណ៍សារព័ត៏មានក្នុងស្រុករបស់ប្រទេសថៃបានឲ្យដឹងថា ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ត្រូវប៉ូលីសចរាចរណ៍ចាប់ព្រោះអត់ពាក់មួកសុវត្តិភាព។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តាយផ្លូវជិតស្ថានីយ៍ចាក់ប្រេងមួយកន្លែងក្នុងប្រទេសថៃ។ បើតាមការរៀបរាប់របស់ឪពុកក្មេងស្រីនេះបានឲ្យដឹងថាគាត់បានជិះម៉ូតូឌុបកូនស្រីរបស់គាត់ទៅសសាលារៀន នៅពេលដែលគាត់បានជិះជិតមកដល់ភ្លើងស្តុប ស្រាប់តែប៉ូលីសម្នាក់បានធ្វើការឃាត់ម៉ូតូគាត់ទុក ហើយប៉ូលីសបាននិយាយថាទៅកាន់បុរសជាឪពុកនោះថា កូនស្រីរបស់បងអត់ពាក់មួកសុវត្តិភាពទេ ដូចនេះខ្ញុំធ្វើការឃាត់ខ្លួនឪពុកព្រមទាំងកូនស្រីនៅការិយាល័យប៉ូលីសដើម្បីធ្វើការសាកសួរ និងធ្វើរបាយការណ៍អំពីក្មេងស្រីអត់ពាក់មួកសុវត្តិភាព។ ករណីដែលចម្លែកនិងគួរឲ្យភ្ញាក់ផ្អើលនេះបានធ្វើឲ្យអ្នកចែកចាយបណ្តាញសង្គមស្ទើរតែពុំជឿថា មិនត្រូវចាប់ទេ នេះជាករណីលើកលែងព្រោះមិនមានច្បាប់ឯណាដាក់ទាស់ក្មេងស្រីនៅតូចដោយមិនបានពាក់មួកសុវត្តិភាពនោះទេ​ ៕

អត្តបទបកប្រែនិងកែសម្រួលដោយ៖ ផានិត

ប្រភពពី៖ Kapook